ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​បីនាក់​ករណី​រថយន្ត​បុក​ម៉ូតូ​ពេញទំហឹងនៅ​លើ​ផ្លូវជាតិ​លេខ​៣

​កំពត ៖ មនុស្ស​បីនាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្តបុក​ម៉ូតូ​ពេញទំហឹង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ពេល​កំពុងធ្វើដំណើរ​ច្រាសទិស​គ្នា​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ត្រង​ពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់​។​

​លោក​ហ៊ីង ឈុំ អធិការនគរបាល​ស្រុក​ដងទង់​បាន​ប្រាប់​ឱ្យដឹងថា​រហូតមក​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា​ដដែល​នេះ សាវតា​នៃ​ជនរ​គ្រោះ​ទាំង​បីនាក់​មិនទាន់​បានដឹង​នៅឡើយ​ទេ ដោយ​សព​កំពុង​រក្សាទុក​ត្រង់​កន្លែងកើតហេតុ​។​

​លោក​អធិការ​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែ កញ្ញា ឆ្នាំ​២០១៩ រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-0823 បាន​បុក​ម៉ូតូ​ម៉ាក​អ៊ិ​ច​សិន​ធ័​រ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ពេលធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៣ ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៩ ស្ថិតក្នុង​ភូមិ​ត្រង​ពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់​ពេលធ្វើ​ដំណើរ​ច្រាសទិស​។ ភាគី​ខាង​ម៉ូតូ​ដែលមាន​គ្នា​បីនាក់​បាន​ស្លាប់​នៅនឹងកន្លែង​តែម្តង​។ ភ្លាមៗ ស​ត្ថ​កិច្ច​ក៏​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ​វ៉ន ដា​រា ហៅ ង៉ា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ម​រស់នៅ​ភូមិ​ជំនីក ឃុំ​កំពង់​រៀប ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​ដើម្បី​ចា​តើ​ការ​តាមច្បាប់​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130