ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ភាគ​អាគ្នេយ៍​អេ​ស្ប៉ា​ញ រងគ្រោះ​ដោយ​ព្យុះ​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ក្នុង មួយ​សតវត្សរ៍​

អេ​ស្ប៉ា​ញ ៖ តំបន់​ដ៏​ធំ​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អេស្បាញ​ត្រូវបាន​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍ ដោយ​ព្យុះ​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ និង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​២​នាក់​។​

​សេវាកម្ម​បន្ទាន់​ក្នុង​តំបន់ បាន​និយាយថា ស្ត្រី​អាយុ ៥១ ឆ្នាំ និង​បងប្រុស​របស់គាត់​អាយុ ៦១ ឆ្នាំ ត្រូវបាន​គេ​រកឃើញថា ស្លាប់​នៅ​ខាងក្នុង​រថយន្ត​ក្រឡាប់ ដែល​ទឹកជំនន់​បាន​លិច នៅឯ Caudete ដែលមាន​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ ខាងត្បូង​ក្រុង Valencia ។​

​សេវាកម្ម​អាកាសធាតុ​អេស្បាញ AEMET បាន​ចាត់ថ្នាក់​តំបន់​នេះ ថា​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​បំផុត ខណៈពេលដែល​ខ្លួន​ព្យាករណ៍​ថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង រហូតដល់ ៩០ មី​ល្លី​ម៉ែត្រ ក្នុង​មួយ​ម៉ោង និង​រហូតដល់ ១៨០ មី​ល្លី​ម៉ែត្រ ក្នុង​រយៈពេល ២៤ ម៉ោង​។​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ដំបូង ដែល​ត្រូវបាន​គេ​វាយប្រហារ គឺ Ontinyent ស្ថិតនៅ​ភាគខាងត្បូង នៃ Valencia ជា​កន្លែង​ដែល​ទន្លេ Clariano បាន​ជន់​លិច​តាម​ដងផ្លូវ កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​

​លោក​អភិបាលក្រុង​នេះ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ជំនន់​ទឹកភ្លៀង​បាន​ធ្លាក់ចុះ ប្រមាណ​៣០០​មី​ល្លី​ម៉ែត្រ ហើយ​នេះ គឺជា​ជំនន់​ទឺ​ក​ភ្លៀង​ដ៏​ធ្ងន់ធ្ងរ​ជាងគេ នៅលើ​ទីនេះ តាំងពី​ឆ្នាំ​១៩១៧​មក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130