ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG នឹងត្រូវ​ប្រឈម​មុខជា​មួយ Real ដោយ​គ្មាន Mbappe និង Neymar

​កីឡា ៖ ខ្សែប្រយុទ្ធ​ឆ្នើម​ទាំង​រូប​របស់ Paris Saint-Germain គឺ​កីឡាករ Kylian Mbappe និង Neymar នឹង​មិនមាន​វត្តមាន​នៅក្នុង​ការប្រកួត​បើកឆាក​ក្របខ័ណ្ឌ Champions League ទល់នឹង​ក្រុម Real Madrid នៅ​ថ្ងៃ​ពុធ​នេះ​ទេ​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Marca អេ​ស្ប៉ា​ញ​។​

​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវបាន​ជាប់​បម្រាម​ចំនួន​៣​ប្រកួត​កាលពី ដូ​វ​កាល​មុន ដោយសារតែ​គេ​បាន​បញ្ចេញមតិ​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម​រិះគន់​លើ​អាជ្ញាកណ្ដាល បន្ទាប់ពី PSG ធ្លាក់​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្រោម​ថ្វី​ជើង​របស់ Manchester United​។​

Neymar បាន​វិល​ត្រឡប់មក​ធ្វើ​សកម្មភាព​វិញ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ត្រូវបាន ទទួល​ការជេរប្រមាថ​ពី​សំណាក់​អ្នកគាំទ្រ PSG ultras ទោះបីជា​រូបគេ​ស៊ុត​គ្រាប់​បាល់​ឈ្នះ​ក៏ដោយ​។​

​ចំណែក Mbappe បាន​រងរបួស​សាច់ដុំ​ពេល​លេង​ទល់នឹង Toulouse ហើយ​ទោះបីជា​គេ​បាន​ហ្វឹកហាត់​រៀងៗ​ខ្លួន​កាលពី​សប្តាហ៍​មុន​ក៏ដោយ​ក៏​គេ​រំពឹងថា​រូបគេ​នឹង​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Real Madrid ។​

​ទន្ទឹមនឹង​នេះដែរ Edinson Cavani មិនទាន់​ជាសះស្បើយ​ពីរ​បួស​របស់គេ​នៅឡើយ​ទេ ហើយ​ប្រហែលជា​មិន​ស្ថិតក្នុង​ជម្រើស​ដំបូង​ឡើយ ដោយ​ទុក​ឱកាស​ឲ្យ Mauro Icardi ដែល​ទើប​ខ្ចី​ជើង​ពី Inter ស្ថិតក្នុងបញ្ជី​ឈ្មោះ​១១​នាក់​របស់លោក Thomas Tuchel ៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130