ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

U16 កម្ពុជា ចេញទៅ​ឡាវ​ល្ងាច​នេះ ដើម្បី​ចូលរួម​វគ្គ​ជម្រុះ AFC U16 Championship 2020

​កីឡា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៦​ឆ្នាំ នឹង​ចាក​ចេញពី​មាតុប្រទេស​ដើម្បី​ធ្វើ​ទៅកាន់​ប្រទេស​ឡាវ នា​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដើម្បី​ចូលរួម​ប្រកួត​ពាន​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ ប្រចាំ​ទ្វីបអាស៊ី វគ្គ​ជម្រុះ ( AFC U16 Championship 2020 Qualifiers )​។​

​សម្រាប់​ព្រឹត្តិការណ៍​ខាងលើនេះ​ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​របស់​ប្រទេស​ឡាវ ដោយ​ក្នុងនោះ កម្ពុជា ស្ថិតនៅក្នុង​ពូ​ល J ជាមួយ ម៉ាឡេស៊ី​, ជប៉ុន និង​ម្ចាស់ផ្ទះ​ឡាវ​។​

​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​វគ្គ​នេះ គឺជា​វគ្គ​ជម្រុះ ដោយ​យកតែ​ក្រុម​លេខ​១ បូករួម​ជាមួយ​ក្រុម​លេខ ២​ល្អ ចំនួន​៥ ប៉ុណ្ណោះ​ទើប​អាច​កក់​កៅអី​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130