ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ូស្គូ​និងទីក្រុង​ញូវដែលី ពិភាក្សា​ពី​ការបើក​រោងចក្រ​ផលិត S-400​នៅ​ឥណ្ឌា​

​ម៉ូស្គូ​៖ រុស្ស៊ី​និង​ឥណ្ឌា​បាន​ចុះកិច្ចសន្យា​លើ​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ទៅឱ្យ​ទីក្រុង​ញូវដែលី ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥ ពាន់​លាន​ដុល្លារ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Sputnik​។​

​លោក Sergey Chemezov នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​រដ្ឋ​របស់​រុស្ស៊ី​បានលើកឡើង​ថា​ប្រទេស​ទាំងពីរ​កំពុង​ពិភាក្សាគ្នា​ដើម្បី​ចាប់ផ្តើម​ខ្សែសង្វាក់​ផលិត S-400 នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​លោក Chemezov បាន​ប្រាប់​វិទ្យុ BroadKaster ថា​“ ត្រូវ​ហើយ​យើង​កំពុង​ពិភាក្សា​អំពី​ការផលិត​កម្ម S-400 ជាមួយ​ឥណ្ឌា​ផងដែរ​” ។ លោក Chemezov បានចង្អុលបង្ហាញ​ថា កន្លងមក​ប្រទេស​ទាំងពីរ​ធ្លាប់បាន​សហការគ្នា ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បង្កើត​មី​ស៊ី​ល ប្រា​ហ៍​ម៉ូ​ហ៍ BrahMoh ដែលជា​មី​ស៊ី​ល​ចង្អុល​ទិស​វាយប្រហារ (Cruise Missile) លឿន​ជាងគេ​បំផុត​លើ​លោក នៅក្នុង​ទឹកដី​របស់​ឥណ្ឌា​ផ្ទាល់​។​

​កាលពីដើម​សប្តាហ៍​នេះ​ក្រសួងការពារជាតិ​ឥណ្ឌា​បានធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុននាំចេញ​សព្វាវុធ​រុស្ស៊ី Rosoboronexport ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​រ៉ា​ដា និង​មី​ស៊ី​ល​នៃ​នាវាចម្បាំង​របស់​ទ័ពជើងទឹក​ឥណ្ឌា​។

​ជុំវិញ​បញ្ហា​នេះ ទីក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​របស់​ឥណ្ឌា​ជាមួយ​រុស្ស៊ី​។​សហរដ្ឋអាមេរិក​បាន​ប៉ុនប៉ង​ក្នុង​ឆ្នាំ​២០១៨ ដើម្បី​រារាំង​ប្រទេស​ឥណ្ឌា​មិនឱ្យ​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​លើ​ការទិញ S-400 ។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយថា​ខ្លួន​អាចដាក់​កម្រិត​លើ​ប្រទេស​ណាមួយ​ដែល​ធ្វើ​ប្រតិបត្តិការ​ជាមួយ​វិស័យ​ការពារជាតិ​របស់​រុស្ស៊ី​ក្រោម​ច្បាប់​ប្រឆាំង​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ឆ្នាំ​២០១៧៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130