ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើករថយន្ត Land Cruiser បុក​មនុស្ស​ស្លាប់​ម្នាក់រួច​គេចខ្លួនបាត់​

សៀមរាប ៖ យោងតាម​ផេ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ចន្ទ ៣​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ភ្លើងស្តុប​សុខា ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប លើផ្លូវ​ជាតិ​លេខ​៦A មាន​រថយន្ត​មួយគ្រឿង​ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BD-៥៨៧៨ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ទិសដៅ លិចទៅ​កើត​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​Zoomer X ពណ៌​បៃតង ពាក់​ស្លាក​លេខ​សៀមរាប ១V-៥០២៨ បើកបរ​ដោយ​ឈ្មោះ ប៊​ន ឡឹ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊​ន ឡឹ​ក (​អ្នកបើកបរ​ម៉ូតូ​)​ខូចខាត​រថយន្ត​០១​គ្រឿង​ស្រាល ខូច​ម៉ូតូ​០១​គ្រឿង​ធ្ងន់ មូលហេតុ រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្តរ​ត់​គេច​ខ្លូន​បាត់​។​
​ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​វត្ថុតាង​មក​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ ចំណែក​សព​កម្លាំង​សម្ថ​កិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130