ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ពាក់ព័ន្ធ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាលកម្ពុជា​

​ភ្នំពេញ ៖ តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ល្បីៗ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ហើយ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ។ តាម​ដឹង​មនុស្ស​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺជា​អតីត សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​តាម​ព័ត៌មាន​ទទួលបាន​មនុស្ស​ទាំង​៦​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ចុង​សប្តាហ៍​មុននេះ ហើយ​ក្នុងចំណោម​នោះ មាន​៣​នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា មនុស្ស​៦​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ មាន ២​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ និង ៣​នាក់​នៅ​ខេត្តកណ្តាល​។ មនុស្ស​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការទទួលយក​ផែនការ​មក​ញុះញង់ ប្រឆាំង​រាជរដ្ឋាភិបាល​។​

​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​ឱ្យដឹងថា មន្ត្រី​មូលដ្ឋាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​៣​រូប​ត្រូវបាន​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ រួមមាន លោក លី ម៉េង​ឃាង​អតីត​សមាជិក​គណ​:​កម្ម​ការប្រតិបត្តិ ស្រុក​ស្អាង ខេត្តកណ្តាល លោក លី លីន អតីត​មេឃុំ សំរោង​ធំ​ស្រុក​កៀន​ខេត្តកណ្តាល​និង លោក ឈុន ថៃ​យុទ្ធ អតីត​ជំទប់​ទី​១ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ចំណែកឯ​មនុស្ស​បីនាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ រូ​ម​មាន លោក យ៉ា​ត ភារ​ម្យ អតីត​សមាជិក​យុវជន​បក្ស ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ ត្រូវ​ចាប់ខ្លួន​នៅ​ខេត្តបន្ទាយមានជ័យ កញ្ញា យូ ចាន់​សុធា​នី ជា​អតីត​អ្នកអាន​ព័ត៌មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី ត្រូវ​ចាប់ខ្លួន​នៅ​ភ្នំពេញ លោក​ទុំ ប៊ុន​ឆន អតីត​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដេប៉ូ​២ រាជធានី​ភ្នំពេញ ត្រូវ​ចាប់ខ្លួន​នៅ​ខេត្តសៀមរាប​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130