ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់ ៖ គ្មាន​ការជួបគ្នា​រវាង​លោក Rouhani-Trump នៅ​ខាងក្រៅ UN នោះទេ​

​អ៊ីរ៉ង់ ៖ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ីរ៉ង់​មិនបាន​ធ្វើ​ផែនការ​ណាមួយ​សម្រាប់​លោក​ប្រធានាធិបតី Hassan Rouhani ដើម្បី​ជួប​សម​ភាគី​អាមេរិក​លោក Donald Trump នៅ​ខាងក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាពេល​ខាងមុខនេះ​នោះទេ ។​

​រដ្ឋមន្ត្រីការបរទេស​លោក Abbas Mousavi បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​បាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា “​យើង​មិនមាន​ផែនការ​សម្រាប់​ការប្រជុំ​នេះ​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​គិតថា​រឿង​បែបនេះ​នឹង​កើតឡើង​នៅ​ទីក្រុង​ញូវយ៉ក​ដែរ​” ។​

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក Trump នៅតែ​អាច​ជួប​លោក Rouhani នៅឯ​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​នា​សប្តាហ៍​ក្រោយ ទោះបីជា​មានការ​ចោទប្រកាន់​ពី​ទីក្រុង​វ៉ាស៊ីនតោន​ថា​ទីក្រុង​តេ​អេ​រ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​កាលពី​ចុង​សប្តាហ៍​ទៅលើ​ទីតាំង​ប្រេង​អារ៉ាប់​ប៊ី​សា​អូឌីត​ក៏ដោយ ។​

​លោក Mousavi បាន​បន្ថែមថា “​ដូចដែល​យើង​បាន​និយាយ​រួចមកហើយ​ប្រសិនបើ​អាមេរិក​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​ផែនការ​សកម្មភាព​ដ៏​ទូលំទូលាយ​រួម (JCPOA) ហើយ​បញ្ឈប់​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច ពួកគេ​អាច​វិលត្រឡប់​ទៅកាន់​គណៈកម្មការ​រួម និង​ជជែក​គ្នា​វិញ​” ។​លោក​បាន​សំដៅ​ទៅលើ​គណៈកម្មការ​នៅក្នុង​គម្រោង​នៃ JCPOA ជា​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​ផ្តល់​ឲ្យ​អ៊ីរ៉ង់​នូវ​ការសន្យា​ក្នុងការ​បន្ធូរបន្ថយ​ពី​ការដាក់ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ។​

​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង JCPOA កាលពី​ខែឧសភា​ឆ្នាំមុន​ហើយ​បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​ទៅលើ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ ។​ក្នុងនោះ​មហាអំណាច​អ៊ឺរ៉ុប​បាននិងកំពុង​ព្យាយាម​ជួយ​សម្រួល​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​ធូរស្បើយ​ឡើងវិញ​ផងដែរ ។​

​សូមបញ្ជាក់​ផងដែរ​ថា ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នេះហើយ​បានស្នើ​ឲ្យ​មាន​ជំនួប​រវាង​លោក Rouhani និង​លោក Trump ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130