ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ករណី​លួច​ទូរស័ព្ទដៃ​

​ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​(​ទូរស័ព្ទដៃ​១​គ្រឿង​)​។​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហេង នេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​គ្រឹ​ង​​មាន​ទីលំនៅ​ភូមិ​កា​ឡែ​ង ឃុំ កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី មុខរបរ មិន​ពិតប្រាកដ បាន​លួច​ទូរស័ព្ទដៃ កាលពី​វេលា​ម៉ោង​១​និង​០០ នាទី ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់ចំណុច ឃ្លាំង​ដាក់​ឥ​វ៉ាន់​របស់​ឈ្មោះ ចែ ពៅ ស្ថិតនៅ​ក្នុងភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​នឹង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130