ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ទូរស័ព្ទដៃ​ក្នុង​មន្ទីរពេទ្យ​

​បាត់ដំបង ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ស្ថិត​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​/​ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ឈ្មោះ ជា ហៅ​(​ខ្លឹង​,​រ៉ា​) ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​
​ជនរងគ្រោះ​ចំនួន ២​នាក់​រួមមាន​៖
១ ឈ្មោះ មោះ ទីង​សល់ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ នៅ​ភូមិ​ជ្រៃ​១ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​២ ឈ្មោះ មោះ រិ​ន​សា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
– ទូរស័ព្ទដៃ​ម៉ាក OPPO F9 ចំនួន ១​គ្រឿង ( ជា​របស់​ជនរងគ្រោះ )​។​
– ម្សៅ​ក្រាម​ពណ៌ ស ស្រអាប់ សង្ស័យ​មាន​សារធាតុ​ញៀន ចំនួន ១​កូន​ថង់​។​

​ហេតុ​ការ​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤ និង​៣៥​នាទី​ទៀបភ្លឺ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130