ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កឺ​កឺ​ប្លន់​កឺ​កឺ​ទាំង​ថ្ងៃ​ក្នុង​ខារ៉ាអូខេ​បុក​ឃី​ង​ហូ​ម​ផា​លី​ស​

​ព្រះសីហនុ ៖ ពិតជា​សាហាវ​មែនទែន​ហើយ ខណដែល​កឺ​កឺ​មួយក្រុម​មាន​គ្នា​ប្រហែល ៧​នាក់​ទៅ​១០​នាក់ បាន​ចូលទៅ​កន្លែង​ទទួលភ្ញៀវ រួច​ធ្វើ​សកម្មភាព​វាយ​ទៅលើ​បុរស​ជនជាតិ​ចិន​ដូចគ្នា ហើយ​ប្រមូល​លុយ​ពី​បុគ្គលិក​ផ្នែក​គិតលុយ​ចំនួន ២.០០០$(​ពីរពាន់​ដុល្លារ​)​រួច​គេចខ្លួន​បាត់ស្រមោល ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ខារ៉ាអូខេ បុក​ឃី​ង​ហូ​ម​ផា​លី​ស ជាប់​របង​មន្ទីរ​សុខាភិបាល​ថ្មី ស្ថិត​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​ដំណើររឿង​៖ មុនដំបូង​គេ​ឃើញ ជន​ជាតិចិន​មួយក្រុម បាន​ចូលទៅ​កន្លែង​ទទួលភ្ញៀវ ក្នុង​ខារ៉ាអូខេ​ខាងលើ ហើយ​បាន​វាយ​ទៅលើ​ជនជាតិ​ចិន​ឈ្មោះ LONG HUAYOU ភេទ​ប្រុស ឆ្នាំ​កំណើត​០២.០៦.១៩៩០ កាន់​លិខិតឆ្លងដែន​EE២២៩៣១៣៨ មុខរប​បុគ្គលិក ផ្នែក​ចិត​ផ្លែឈើ រួច​បាន​ប្រមូល​លុយ​ពី​បុគ្គលិក​ផ្នែក​គិតលុយ​ចំនួន ២.០០០$(​ពីរពាន់​ដុល្លា​)​រួច​គេចខ្លួនបាត់ តាម​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។​

​ក្រោយពី​ពួកក្រុម​ជនជាតិ​ចិន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យកប្រាក់​ពី​ហាង​ខារ៉ាអូខេ​ខាងលើ​រួចមក មិនបាន​ប៉​ន្មា​ន​ម៉ោង​ផង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ក្រុម​ជនជាតិ​ចិន​វាយ​ប្លន់ បាន​ចំនួន​៦​នាក់ ។ ទន្ទឹម​នោះ​កងកម្លាំង​កងរាជអាវុធហត្ថ កំពុង​សហការ​ជាមួយ​កម្លាំង​មន្ទីរជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​អនុវត្ត​តាមច្បាប់​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130