ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី ទួរគី និង​អ៊ីរ៉ង់ ចាត់ទុក​ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ស៊ី​រី​ថា​ជា​ទង្វើ​បង្ក​អស្ថេរភាព​

​ម៉ូស្គូ​៖ ប្រទេស​រុស្ស៊ី ទួរគី និង​អ៊ីរ៉ង់ បានចាត់ទុក​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ប្រទេស​ស៊ី​រី​ថា​ទង្វើ​បង្ក​អស្ថេរភាព​និង​នាំឱ្យមាន​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​ចន្ទ​។​

​នៅក្នុង​សេចក្ដី​ថ្លែង​ការរួម​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង​បាន​សង្កត់ធ្ងន់ថា “​ប្រធានាធិបតី​ទាំង​៣​បានចាត់ទុក​ការវាយប្រហារ​របស់​យោធា​អ៊ីស្រាអែល​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​កំពុង​បង្ក​ភា​អ​ស្ថ​រ​ភាព​រំលោភ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ក៏ដូចជា​នាំឱ្យមាន​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​” ។

​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​តាម​អាកាស​ជាច្រើន​នៅក្នុង​ប្រទេស​ស៊ី​រី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​និយាយថា​ការវាយប្រហារ​នោះ​គឺមាន​គោលដៅ​ទៅលើ​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​បង្ការ​ការប៉ុនប៉ង​វាយប្រហារ​ណាមួយ មកលើ​ទឹកដី​អ៊ីស្រាអែល​តែប៉ុណ្ណោះ​។​

​ក្រុង​ដា​ម៉ាស់​ថ្កោលទោស​ការវាយប្រហារ​នេះ​ថា​បាន​រំលោភ​ចំពោះ​ច្បាប់​អន្តរជាតិ ខណៈ​អ៊ីរ៉ង់​ទទូចថា​វត្តមាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​កំណត់​ក្រុម​ទីប្រឹក្សាយោធា​ដើម្បី​ជួយ​ក្រុង​ដា​ម៉ាស​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130