ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីស្រាអែល​បោះឆ្នោត​សកល​ជា​លើក​ទី​២​ក្នុង​រយៈពេល​៥​ខែ​

​អ៊ីស្រាអែល ៖ ប្រជាជន​អ៊ីស្រាអែល បានចាប់ផ្ដើម​ចូលរួម​ការបោះឆ្នោត​សកល​ជា​លើក​ទី​២​ក្នុង​រយៈពេល​៥​ខែ​នៅ​ថ្ងៃ​អង្គារ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ការប្រកាស​បោះឆ្នោត​សកល​ជា​លើក​ទី​២​នេះ​បាន​ធ្វើឡើង​ក្រោយ​សភា​អ៊ីស្រាអែល​បានសម្រេច​បោះឆ្នោត​រំលាយ​ខ្លួនឯង​ចោល បន្ទាប់ពី នាយករដ្ឋមន្ត្រី Benjamin Netanyahu មិនអាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ បើទោះបីជា​គណបក្ស​រប​ស់លោក​ទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​កាលពី​ខែមេសា​ក៏ដោយ ។​

​ការស្ទង់មតិ​ចុងក្រោយ​បំផុត​បាន​បង្ហាញថា គណបក្ស​ស្តាំនិយម​របស់លោក Netanyahu (Likud) គឺ​ប្រកិត​គ្នា​ជាមួយ​គណបក្ស Blue and White ដែល​ដឹកនាំ​ដោយ​អតីត​មេបញ្ជាការ​យោធា លោក Benny Gantz ។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នឹងត្រូវ​បញ្ចប់​នៅ​ម៉ោង ២២៖០០​នាទី​ថ្ងៃ​អង្គារ​នេះ​(​ម៉ោង​ក្នុង​តំបន់​) ហើយ​ការចរចា​ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅពេល​លទ្ធ​នៃ​ការបោះឆ្នោត​នឹងត្រូវ​ចេញផ្សាយ​ភ្លាមៗ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130