ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិសនី​កម្ពុជា​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែកា​បតាម​ចិញ្ចើមផ្លូវ​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតអោយ​អគ្គិសនី​កម្ពុជា​ធ្វើការ​ជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែ​កា​ប​អគ្គិសនី​តាម​ចិញ្ចើមផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ។ ការអនុញ្ញាត​នោះ​ធ្វើឡើង​បន្ទាប់ពី​មើលឃើញ​នូវ​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ និង​ដោយមាន​តម្រូវការ ចាំបាច់​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កើនឡើង​យ៉ាងខ្លាំង​

​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ដោយ​ស្នើ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ស្ថិតនៅ​សងខាង​ផ្លូវ​ដែល​ត្រូវអនុវត្ត​គម្រោង​នេះ​ចូលរួម​សហការ ដើម្បីអោយ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​។​

​សេចក្តីជូនដំណឹង​មាន​ខ្លឹមសារ​ថា​​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ឱ្យបាន​ជ្រាបថា ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ និង​ដោយមាន​តម្រូវការ​ចាំបាច់​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កើនឡើង​យ៉ាងខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ជូន​អគ្គិសនី​កម្ពុជា​ធ្វើ​ការជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែ​កា​ប្ដី​អគ្គិសនី លើ​គម្រោង​ដាក់​ខ្សែ​កា​ប្ដី​អគ្គិសនី​កប់​ដី​ថ្មី​ចេញពី​តំបន់​ភ្លើង OP ០៨ ចូលទៅ​តំបន់​ភ្លើង S ៨១១ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជីក​ដាក់​តាម​ចិញ្ចើមផ្លូវ​លេខ ២២២ , ២៣២ និង​ផ្លូវ​លេខ ១១១ និង​ឌួង​ឆ្លងផ្លូវ​លេខ​១១១ ផ្លូវ​សុក​ហុក និង​ផ្លូវ​ឧកញ៉ា នូ កន (​ផ្លូវ​លេខ ១០៥) ដូច​មាន​បង្ហាញជូន​ក្នុង​ឧបសម្ព័ន្ធ​តម្រាយ​ផ្លូវ និង​ផែនទី​ផ្លូវ​ដែលមាន​ស្រាប់ ។​

​ការអនុវត្ត​គម្រោង នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ជូនដំណឹង​ង​នេះ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ឱ្ យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ស្ថិតនៅ​សងខាង​តម្រាយ​ផ្លូវ​ជីក​បណ្តាញ ចូលរួម​សហការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ដើម្បីឱ្យ​ការអនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្តា​ក្រុមហ៊ុន​ឯកជន​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ផ្តល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាងលើនេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130