ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈកម្មាធិការ​ប្រតិបត្តិ FFC ប្រជុំពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣

​កីឡា ៖ គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩​ព្រឹក បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​នេះ​បើ​យោងតាម​ប្រភពពី​ផេ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​

​របៀបវារៈ​សំខាន់ៗ​ចំនួន ៣ ដែល​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លើ​យកមក​ពិភាគ្សា​នោះ​រួមមាន​៖

១. រចនាសម្ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​រប​ស់ ស ប ក​។​

២. ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​បាល់ទាត់ នៅតាម​ខេត្ត​ដែល​បាន​កំពុង​សាងសង់ និង​គ្រោង​សាងសង់​។​

៣. ការត្រៀម​កែលំអរ និង​សំណើរ​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច សម្រាប់​ការគាំទ្រ​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​កៅអីអង្គុយ​របស់​ទស្សនិកជន និង​កៅអី​បច្ចេកទេស​របស់​កីឡាករ អាជ្ញាកណ្ដាល និង កម្រិត​ពន្លឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដេ​ី​ម្បី​ឱ្យ​ស្របតាម​លក្ខណ​ស្តង់ដា​បច្ចេកទេស​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA )​និង សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC)​។​

​ដោយ​សហព័ន្ធ​បាន​មើលឃើញថាក្នុង​ប៉ុន្មាន​ឆ្នាំនេះ​ដែល​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត FIFA ឬ AFC ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​ពហុ​កីឡដ្ឋាន​ជាតិ គឺ​មិនទាន់​សមស្រប​ទៅនឹង​លក្ខណ​:​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ តែ​ដើម្បីឱ្យ​បងប្អូន​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​បាន​ចូលរួម​ទស្សនា​ផ្ទាល់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានស្នើរ​សុំអោយ​មានការ​យោគយល់​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA ) និង​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC) ព្រោះ​បើតាម​លក្ខខណ្ឌ​គឺ តំបន់​ក្នុង​កីឡដ្ឋាន​ដែល​មិនមាន​កៅអីអង្គុយ​ត្រឹមត្រូវ គឺ​មិន​អនុញ្ញាតឱ្យ​លក់​សំបុត្រ​ឱ្យ​ទស្សនិកជន​ចូល​មើល​ការប្រកួត​ឡើយ​។

​ដូច្នេះ​ក្នុងស្ថានភាព​ដែល​កម្ពុជា​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន សហព័ន្ធ​បានស្នើ​សុំ​លក់​សំបុត្រ ដើម្បីអោយ​បងប្អូន​អាច​ចូល​ទស្សនា​គាំទ្រ​ក្រុម​ជម្រើសជាតិ​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130