ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កាកសំណល់​​ប្លា​ស្ទិ​កចំនួន​៨៣​កុងតឺន័រ​ត្រូវបាន​ដឹក​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​វិញ​អស់ហើយ​

​រាជធានី​ភ្នំពេញ ៖ កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន​៨៣​កុងតឺន័រ ដែល​ត្រូវ​នាំចូល​ដោយ​ខុសច្បាប់​មក​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន Ghungyuen Plastic Manufacture នោះ ត្រូវបាន​ដឹក​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​វិញ​អស់ហើយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។

​តាម​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់ថា កាកសំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ​នោះ ត្រូវ​ក្រុមហ៊ុន​សាម​ធ្វើការ​ដឹកជញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ចំនួន​១៤​កុងតឺន័រ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​បន្ត​ដឹក​ចេញពី​កម្ពុជា​នូវ​កាកសំណល់​ប្លា​ស្ទីក​ចំនួន​៦៩​កុងតឺន័រ​ដែល​នៅ​សេសសល់​បន្ថែមទៀត​។ ជាមួយគ្នា​ក្រុមហ៊ុន ក៏បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន​ហើយ​ដែរ​។​

​សូម​រម្លឹកថា កុងតឺន័រ​ចំនួន​៨៣​ទូ មាន​ទម្ងន់​ជិត ១៦០០​តោន មាន​ផ្ទុក​កាកសំណល់​សំរាម​ប្លា​ស្ទិ​ក​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រោយពី​ត្រូវបាន​គេ​ដឹក​យកមក​សំចត​ចោល​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ រហូតដល់​ខែមករា ឆ្នាំ​២០១៩ ដោយ​សំណល់​ប្លា​ស្ទីក​នោះ​មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​៕


Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130