ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រៃកោងកាង​តំបន់ឆ្នេរ​ច​ង្ហោ​ន​ខេត្តកំពត​កំពុង​រង​ការកាប់​ទន្ទ្រាន​

​កំពត ៖ ភ្នាក់ងារ​ប្រចាំខេត្ត​រាយការណ៍​ថា ខណ​នេះ​ព្រៃកោងកាង​ជាច្រើន​ហិកតា​នៅ​តំបន់ឆ្នេរ​ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត កំពុង​រង​ការកាប់​ទន្ទ្រាន​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អាណាធិបតេយ្យ​ពុំទាន់​មានការ​ទប់ស្កាត់​នៅឡើយ ។​

​តាម​របាយការណ៍​រប​ស់បង​ប្អូន​សហគមន៍​បាន​ឲ្យ​ដឹងថា នៅពេលនេះ​គេ​ឃើញ​មាន​មនុស្ស​មាន​គ្នា​ពី ៥ ទៅ ១០ នាក់ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​លួច​ទៅ​កាប់បំផ្លាញ​ព្រៃកោងកាង​នៅពេល​យប់​អស់​ជាច្រើន​ហិកតា​នៅតាម​បណ្ដោយ​មាត់សមុទ្រ​ថែមទាំង​លួច​ធ្វើ​ព្រំដី​ថែមទៀត ។​

​តាម​ប្រជា​សហគមន៍​បាន​បញ្ជាក់ថា ការកាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​នៅ​តំបន់ឆ្នេរ​ច​ង្ហោ​ន​នេះ គឺជា​ករណី​ខុសច្បាប់​សុទ្ធសាធ ខណដែល​ពួក​ជនល្មើស បាន​ចូល​កាប់​ទន្ទ្រាន​អស់​រយៈពេល​ជាង​៣​ខែ​មកហើយ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់ នោះទេ ។ ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ដ​ត្រូវមាន​វិធានការ​បន្ទាន់​ដើម្បី​ចុះ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​រកមុខ​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់ ។​

​ប៉ុន្តែ​ក្រុមមន្ត្រី​សំខាន់​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​បាន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ថា គាត់​អត់​បានដឹង​អំពី​ព័ត៌មាន​ខាងលើនេះ​ទេ ព្រោះ​គាត់​មិនមែន​អ្នករស់នៅ​តំបន់​នោះ ។ ម្យ៉ាងទៀត​គាត់​មួយថ្ងៃៗ អង្គុយតែ​ក្នុង​ប៊ុ​យ​រ៉ូ​ពុំមាន​ពេល​ស៊ើបអង្កេត​ករណី​កាប់បំផ្លាញ​ព្រៃកោងកាង​នៅ​តំបន់ឆ្នេរ​ច​ង្ហោ​ន​នោះឡើយ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130