ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ស ខេង ៖ ខ្ញុំ​ផ្ញើ​សារ​ទៅ​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​គ្រប់គ្រង​សន្តិសុខ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មិនមែន បញ្ជា​ឲ្យ​រារាំង គៀបសង្កត់​ពលរដ្ឋ​ទេ​

​ភ្នំពេញ ៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ កាលពី​ម្សិលមិញ​បាន​បកស្រាយ​ថា សម្ដេច បាន​ផ្ញើ​សារ​ទៅ​អភិបាល​រាជធានី​-​ខេត្ត ដើម្បី​ណែនាំ​ឲ្យ​សមត្ថកិច្ច ខិតខំ និង​គ្រប់គ្រង​សភាពការណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ មិនមែន​បញ្ជា​ឲ្យ​រារាំង ឬ​គៀបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​ឲ្យ​ចូលរួម ប្រារព្ធ​ពិធីបុណ្យ​ឡើយ​។​

​សម្ដេច ស ខេង បាន​ថ្លែង​បែបនេះ ក្រោយពី​មាន​បុគ្គល​និង​សារព័ត៌មាន មួយចំនួន​ដែលមាន​និន្នាការ ប្រឆាំង​បាន​យកទៅ​ធ្វើ អាជីវកម្ម បកប្រែ​បំ​ភ្លើ​ស និង​មួលបង្កាច់ ក្នុងន័យ​ថាស​ម្ដេច បាន​រារាំង​ឬ​គៀបសង្កត់ ប្រជាពលរដ្ឋ ក្នុងការ​ធ្វើបុណ្យ ទៅតាម​ប្រពៃណី ព្រះពុទ្ធសាសនា​ទៅវិញ​។ សម្តេច​ថា នេះ​ជា​ចេតនា​អាក្រក់ ដែល សម្ដេច​មិន​ទទួល យកបាន​ឡើយ​។​

​យោងតាម​គេហទំព័រ ហ្វេ​ស​ប៊ុ​ករ​បស់ សម្ដ​ច​ក្រឡាហោម ស ខេង បានសរសេរថា “​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខ្ញុំព្រះករុណាខ្ញុំ​បាន​ផ្ញើ​សារ​សំឡេង ទៅ​អភិបាល​រាជធានី​ខេត្ត ណែនាំ​ឲ្យ​ខិតខំ និង​គ្រប់គ្រង​សភាពការណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ ទូទាំងប្រទេស កំពុង​ប្រារព្ធ​ពិធីបុណ្យ កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​មិនបាន​បញ្ជា​ឲ្យ​រារាំង ឬ​គៀបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ឲ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះឡើយ​”​។​
​សម្ដ​ច បន្ដថា ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ សម្រាប់​ប្រទេសជាតិ មាន​សិទ្ធិ​មាន​សិទ្ធិ និង​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ក្នុងការ​ដាក់ចេញ បទបញ្ជា​ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ​សម្រាប់​គ្រប់​ព្រឹត្តិការណ៍ នានា​។​

​ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏មាន​សិទ្ធិ​ចេញ បញ្ជា​មន្ត្រីក្រោមឱវាទ ក្នុងការ​គ្រប់គ្រង​សភាពការណ៍ ហើយ​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព ស្ថេរភាព​នយោបាយ បំផុស​ឲ្យ​មាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ ឈានទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវមាន​វិធានការ​ច្បាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130