ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អតីត​ប្រធានាធិបតី​ទុយ​នី​ស៊ី​ទទួលមរណភាព​ក្នុង​វ័យ​៨៣​ឆ្នាំ​

​ទុយ​នេ​ស៊ី ៖ អតីត​ប្រធានាធិបតី​ទុយ​នេ​ស៊ី​លោក Zine El Abidine Ben Ali បានទទួល​មរណភាព​ក្នុង​អាយុ ៨៣ ឆ្នាំ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CGTN ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​។​

​លោក Ben Ali បាន​គ្រប់គ្រង​ប្រទេស​អាហ្វ្រិក​ខាងជើង​អស់​រយៈពេល ២២ ឆ្នាំ បាន​ស្លាប់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​កន្លែង​ដែល​គាត់​បានរស់នៅ​និរទេស​ចាប់តាំងពី​ខែមករា​ឆ្នាំ ២០១១ នៅពេលដែល​គាត់​ត្រូវបាន​គេ​បណ្តេញ​ចេញពី​បដិវត្ត​។​

​សូ​ជម្រាប​ថា មរណភាព​របស់​មេដឹកនាំ​រូបនេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​ទុយ​នី​ស៊ី​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​សេរី​លើក​ទី ២ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130