ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សហរដ្ឋអាមេរិក​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

​អាមេរិក ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​បញ្ជូន​កងកម្លាំង​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ទាប់ពី​មានការ​វាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​ប្រទេស​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Mark Esper បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ការបញ្ជូន កងទ័ព​នេះ គឺធ្វើឡើង​ក្នុង​គោលដៅ​ការពារ​សុទ្ធសាធ ខណៈ​ចំនួន​កងទ័ព​សរុប​មិនទាន់​ត្រូវបាន​គេ​សម្រេចចិត្ត​នៅឡើយ​ទេ​។​

​បន្ថែម​ពីលើ​នេះ លោក Mark Esper ក៏បាន​ឱ្យដឹង​ដែរ​ថា​សហរដ្ឋអាមេរិក​នឹង​ព​ន្លឿ​ន​កា​រប​ញ្ជួ​ន បរិក្ខា​យោធា​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​ពួកគេ​។​

​គួរ​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើ​ទីតាំង​រោងចក្រ​ផលិត​ប្រេង​ចំនួន​ពីរ​កន្លែង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​សប្តាហ៍​មុន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130