ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Bastian Schweinsteiger ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ​៣៥​ឆ្នាំ

​កីឡា ៖ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង​.Manchester United និង Bayern Munich គឺ​កីឡាករ Bastian Schweinsteiger បានប្រកាស​ចូលនិវត្តន៍​ហើយ​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​របស់គេ ពីរ​ថ្ងៃក្រោយ​ចប់​រដូវ​កាល​នៃ​ក្របខណ្ឌ Major League Soccer នៅ​អាមេរិក​ដែល​ក្លិប Chicago Fire របស់គេ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១៧​។​

Schweinsteiger បាន​និយាយថា​“​ពេលវេលា​បានមក​ដល់​ហើយ​សម្រាប់​គេ​។​” ហើយ​សូម​អគុណ​ចំពោះ​អ្នកគាំទ្រ​ទាំងអស់គ្នា​។​កីឡាករ​រូបនេះ ធ្លាប់​ឈ្នះ FIFA World Cup 2014 ជាមួយ​អាល្លឺម៉ង់​ក៏​ធ្លាប់​ឈ្នះ​ជើងឯក Bundesliga ៨​លើក​ជាមួយ Bayern Munich​។​

​សរុបទៅ Schweinsteiger បាន​ចូល​លេង​ចំនួន ១២១ សម្រាប់​ប្រទេស​អាឡឺម៉ង់​ចន្លោះ​ឆ្នាំ ២០០៤ និង ២០១៦ និង ជាង​៥០០​ប្រកួត​នៅ Bayern Munich មុន​ផ្ទេរ​ទៅ Man Utd នៅ​ឆ្នាំ​២០១៥៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130