ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បោក​ក្បាល​ស្លាប់​

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​បោក​ក្បាល​និង​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ស្លាប់​ភ្លាមៗ ខណដែល​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ចំណុច​ជិត​រង្វង់​មូល​ចោមចៅ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​ជនរងគ្រោះ​ឈ្មោះ ម៉ន ហេង​ទី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរប​ជាងដែក ស្នាក់នៅ​ជំ​ពូវ​ន្ត័​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ទួល​ស្រឹង ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130