ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់ ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ករណី​រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង ២១​និង​២០​នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​លើផ្លូវ​បេតុង​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​កី (​គ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ម៉ូតូ​ម៉ាក YAMAHA EXCITER ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-5293 បើកបរ​ដោយ​ឈ្មោះ វង់ ពៅ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​រុង ឃុំ​ឧត្ដម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ស្លាប់​នៅ​កន្លែងកើតហេតុ )​។ អ្នករួមដំណើរ ឈ្មោះ ចេ​វ រតនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ (​កម្មករ​រោងចក្រ​) រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​រងរបួស​ធ្ងន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សួគ៌ារ​)​។​
​ភាគី​រថយន្ត​ម៉ាក MITSUBISHI FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9015 ជា​ប្រភេទ​រថយន្ត​សណ្តោង កន្ទុយ​ពាក់​ស្លាក​លេខ 4A-7010 បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130