ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងសុខាភិបាល ប្រកាស​តាម​ចាប់ អ្នកលក់​ឱសថ PROME-NIC

​ភ្នំពេញ ៖ យោងតាម Facebook របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ក្រសួង​ជំនាញ​មួយ​នេះ​បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ ដោយបាន​ជម្រាបជូន​ទៅដល់​លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ និង​សាធារណជន​ទាំងអស់​ថា ក្រសួងសុខាភិបាល បាន​ស្រាវជ្រាវ និង​ពិនិត្យឃើញ​មាន ឱសថ​ឈ្មោះ PROME-NIC FL/40 suger coated tablets ផលិត​ដោយ​គ្រឹះស្ថាន​ឱសថ ឈ្មោះ USA-NIC PHARMA Co., Ltd ប្រទេស​វៀតណាម កំពុង​ចែកចាយ ដោយ​គ្មាន​លិខិត​បញ្ជិកា ពី​ក្រសួងសុខាភិបាល ។

​សេចក្តីប្រកាស​បានបញ្ជាក់​ថា អាស្រ័យ​ដូច​បាន​ជម្រាប ជូន​ខាងលើ និង​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាល មាន​វិធានការ​ដូចតទៅ​៖

១.​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​តាមដាន រក​ជនខិលខូច មក​ផ្តន្ទាទោស និង​ប្រមូល​ឱសថ​ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន​លេខ​បញ្ជិកា មក​កម្ទេចចោល ។​

២. លោក លោកស្រី ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ និង​តាំង​លក់​ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន​លេខ​បញ្ជិកា ជាបន្ទាន់ ។​

៣. គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ត្រូវមាន​វិធានការ​ណែនាំ ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ឱ្យ​ឈប់​ប្រើប្រាស់ និង​លក់​ឱសថ ឈ្មោះ PROME-NIC FL/40 suger coated tablets គ្មាន​លេខ​បញ្ជិកា នេះ​តទៅទៀត ។​

៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ទៅតាម​ផ្លូវច្បាប់ ចំពោះ​ជនខិលខូច ម្ចាស់​សេវា​សុខាភិបាល​ឯកជន និង​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ដែល​នៅតែ​បន្ត​ចែកចាយ ឬ​តាំង​លក់​ឱសថ ខុសច្បាប់​ខាងលើ ។​

​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា ករណី​បាន​ជួប ឬ​ប្រទះឃើញ​ជន​ណា កំពុង​លក់​ចែកចាយ ឬ​ផ្សព្វផ្សាយ​ផលិតផល ខាងលើនេះ សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130