ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេ​ភេរ​វករ​ក្រុម​អាល់​កៃ​ដា​ប្រចាំ​អាស៊ី​ខាងត្បូង ត្រូវបាន​គេ​សម្លាប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា​មេដឹកនាំ​ភេរវ​ករ​ក្រុម​អាល់​កៃ​ដា​ម្នាក់​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែ​មុន​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ប្រធាន​សន្តិសុខ​ជាតិ​(NDS)​បាន​និយាយថា​លោក Asim Umar ប្រធាន​ក្រុម​អាល់​កៃ​ដា​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង ដោយ​ផ្តោត​សំខាន់​លើ​តំបន់​ឧបទ្វីប​ឥណ្ឌា​(AQIS) បាន​ស្លាប់​នៅក្នុង​ការ​វាយឆ្មក់​មួយ​នៅ​ស្រុក Musa Qala នៃ​ខេត្ត Helmand របស់​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​យ៉ាងហោចណាស់​មាន​ជន​ស៊ីវិល ៤០ នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​តែមួយ​។ អាមេរិក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន មិនបាន​បញ្ជាក់​ពី​ស្លាប់​របស់លោក Asim Umar នោះទេ​។​

​ដោយ​ឡែ​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​បើក​ការស៊ើបអង្កេត​ចំពោះ​សេចក្តីរាយការណ៍​កន្លងមក​ថា ជនស្លូតត្រង់​ជាង ៤០​នាក់​ដែលមាន ទាំង​កូនក្មេង​នៅក្នុង​នោះ​ផងដែរ បាន​បាត​បង់ជីវិត​ដោយសារតែ​ការ​វាយឆ្មក់ ចូល​មូលដ្ឋាន​លាក់ខ្លួន​របស់​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130