ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីរ៉ង់​និយាយ​អ្វីខ្លះ មុន​ប៉ះ​កម្ពុជា នៅ​ថ្ងៃស្អែក​ ​

​កីឡា ៖ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ នឹង​បើក​កីឡដ្ឋាន Azadi Stadium ទទួល​ស្វាគមន៍​ក្រុម​គោព្រៃ​កម្ពុជា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ FIFA World Cup Qatar 2022 ដែល​ការប្រកួត​នឹង​ធ្វើឡើង​ថ្ងៃស្អែក​នេះ​។​

​មុន​ការប្រកួត​ឈាន​មកដល់​លោក Marc Wilmots គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​បានបញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្អប់​បំផុត​ការដឹកនាំ​ប្រកួត​ចាញ់​គេ ទោះជា​ប៉ះ​ក្រុម​ខ្លាំង​ឬ​ខ្សោយ​យ៉ាងណាក៏ដោយ​។​​លោក​បាន​បន្តថា​ពេលនេះ​អ៊ីរ៉ង់​ជា​ប្រទេស​របស់ខ្លួន ហើយ​លោក​ត្រូវ​ដឹកនាំ​ក្រុម​នេះ​ឱ្យ​ល្អ​បំផុត​។ អ្វីដែល​លោក​ស្អប់ និង​មិន​ដែលមាន​ក្នុង​ចិត្ត​គឺ​ការបរាជ័យ​។ គ្រប់​ប្រកួត​លោក​តែងតែ​ចង់​ឈ្នះ​ជានិច្ច និង​ត្រូវ​លេង​ប្រយុទ្ធ​ដល់​ចប់​ការប្រកួត​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130