ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នក​ចា​ទី Sheffield ត្រូវបាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​អង់គ្លេស​ជា​លើកដំបូង​

​កីឡា ៖ អ្នកចាំទី Dean Henderson របស់​ក្រុម Sheffield United ត្រូវបាន​កោះហៅ​ឱ្យចូល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​អង់គ្លេស​ជា​លើកដំបូង​ដើម្បី​ជំនួស​អ្នកចាំទី Tom Heaton ដែល​រងរបួស​។​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​អ្នកចាំទី​វ័យ​២២​ឆ្នាំ​រូ​នេះ ស្ថិត​​២រដូវ​កាល​​ជាប់ៗ​គ្នានៅ​ Sheffield ក្រោយ​ខ្ចី​ជើង​ពី​ក្រុម Manchester United ។​ចំណែក​អ្នកចាំទី Heaton វ័យ​៣៣ ឆ្នាំ​បាន​រងរបួស​អំឡុងពេល​ដែល​ក្រុម Aston Villa ឈ្នះ ៥-១ នៅ Norwich កាលពី​ថ្ងៃ​សៅរ៍​។​

Henderson ធ្លាប់​បង្ហាញខ្លួន​១១​ដង​ក្នុង​ក្រុម​អាយុ​ក្រោម​២១​ឆ្នាំ​អង់គ្លេស ហើយនឹង​ត្រូវ​ចូលរួម​ជាមួយ​អ្នកចាំទី​ក្រុម​ធំ​ពីររូប​ទៀត គឺ Jordan Pickford និង Nick Pope​។​

​សូមជម្រាបថា ក្រុម​ជម្រើសជាតិ​អង់គ្លេស​នឹងមាន​កៅអី EURO 2020 បើ​ឈ្នះ​ម្ចាស់ផ្ទះ​ឆេ​ក ចុង​សប្ដាហ៍​នេះ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130