ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ជាមួយ ជំនាញ​ស្រុក​ស្ទឹងត្រង់​ឆ្មក បង្ក្រាប​និង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​០៨ ខែ តុលា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ អូរ​រុន ឃុំ ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​នោះ​១-/​ឈ្មោះ ឡង់ ច្រិច ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ អូរ​រុន ឃុំ ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​២/​ឈ្មោះ ម៉ៃ តាក់ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ អន្លង់​សំឡី ឃុំ ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​វុ​ត្ថុ​តាង​ជំនាញ​ដែល​ជំនាញ​ដកហូត​បានរួម​មាន​= ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​០១​កញ្ចប់ ​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130