ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធា​រី ចន្ថា​ប៊ី​ន ប្រាប់​មិត្ត​រួម​ក្រុម​លេង​កុំ​ឲ្យ​ភ័យ​ពេល​ប៉ះ​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​

​កីឡា ៖ ខ្សែបម្រើ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន បាន​ប្រាប់​មិត្ត​រួម​ក្រុម ត្រូវមាន​អារម្មណ៍​រីករាយ កុំ​ភ័យ ក្នុងការ​ត្រៀម​តាំង​ជាមួយ​ក្រុម​ខ្លាំងៗ​ពីរ គឺ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ នាពេល​ឆាប់ៗ​ខាងមុខ​។​

កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​និយាយថា ការជួប​ក្រុម​ខ្លាំងៗ ទោះបី​ត្រូវមាន​សម្ពាធ តែ​ត្រូវ​ចេះ​ប្រែ​សម្ពាធ​នោះ ទៅជា​ការ​ខំប្រឹង​វិញ​។ ធា​រី បន្ដថា​៖ «​សម្ពាធ​នៅមាន​រហូត ប៉ុន្ដែ​យើង​ត្រូវ​ប្រើ​សម្ពាធ ដើម្បី​ខំប្រឹង ពិសេស​ត្រូវមាន​អារម្មណ៍​រីករាយ​ក្នុង​ការលេង កុំ​ភ័យ ព្រោះ​វា​ជា​ឱកាស​កម្រ​ក្នុង​អាជីព​របស់​យើង​។ ពេល​ប៉ះ​ក្រុម​ជម្រើសជាតិ​ធំៗ​បែបនេះ (​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​) យើង​គួរតែ​សប្បាយរីករាយ ហើយ​ខំប្រឹង​ទាំងអស់គ្នា​។​»

​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ជួប​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ 2022 FIFA World Cup Qatar នៅ​កីឡដ្ឋាន Azadi ប្រទេស​អ៊ីរ៉ាក់ នា​ម៉ោង ៨៖៣០​នាទី​យប់ ( ម៉ោង​នៅ​កម្ពុជា ) ស្អែក​នេះ​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130