ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mourinho កំពុង​សម្លឹងមើល​ជំនួស​តំណែង​គ្រូបង្វឹក​ម្នា​ក់នៅ PL

​កីឡា ៖ លោក Jose Mourinho កំពុង​តាមដាន​ស្ថានភាព​របស់ Tottenham ខណៈដែល​លោក​កំពុង​ស្វែងរក​ផ្លូវ​ដើម្បី​វិលត្រឡប់​ទៅកាន់​ការគ្រប់គ្រង​នៅ Premier League វិញ​។​នេះ​បើ​យោងតាម​ប្រភពពី Dailymail ។​

​លោក Mourinho បាន​អវត្តមាន​ពី​ការងារ​ចាប់តាំងពី​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ខែធ្នូ​ឆ្នាំក្រោយ​មិន​ដល់​មួយឆ្នាំ​ផង​ចំពោះ​កិច្ចសន្យា​ថ្មី​ដែល​ផុតកំណត់​រហូតដល់​ឆ្នាំ ២០២០ ។​

Spurs ស្ថិតក្នុង​ចំណោម​ក្លឹប​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះ​។​បុរស​វ័យ​៥៦​ឆ្នាំ​រូបនេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​និង​កំពុង​ទន្ទឹងរង់ចាំ​ឱកាស​ដ៏​ល្អ​មួយ បន្ទាប់ពី​រូបលោក​ធ្លាប់បាន​ច្រានចោល​សំណើ​អោយទៅ​ដឹកនាំ​ក្លិប Benfica នឹង​ការដាក់សំណើ​ពី​ក្រុម Guangzhou Evergrande ក្នុងតម្លៃ​២៨​លាន​ផោន​(​ឬ​៣៤,២​លាន​ដុល្លារ​អាមេរិក​) ក្នុង​១​រដូវ​កាលដែល​អាចជា​តម្លៃ​បំបែក​កំណត់ត្រា​ក្នុងនាម​ជា​គ្រូបង្វឹក​ដែលមាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាងគេ​ប្រចាំ​ប្រវត្តិសាស្ត្រ​បាល់ទាត់​។​

​ជុំវិញ​ហេតុផល​នេះ​លោក Mourinho បាន​និយាយថា​៖ “​ខ្ញុំ​ត្រូវ​អត់ធ្មត់​និង​រង់ចាំ​ឱកាស​ដ៏​ត្រឹមត្រូវ​មួយ​មានន័យថា​ក្លិប​ដែល​ត្រឹមត្រូវ​ទៅនឹង​កម្រិត​ដែល​ខ្ញុំ​ដឹកនាំ ដូច្នេះ​ខ្ញុំ​ត្រូវតែ​រង់ចាំ​ក្លិប​ដែល​ស័ក្ដិសម​នឹង​ខ្ញុំ​៕”

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130