ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រោងចក្រ​ជ័រ​ក្រែប​មួយកន្លែង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​អស់ទាំង​ស្រុង តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ​ឡើយ​

ខេត្តរតនគិរី ៖ រោងចក្រ​ជ័រកៅស៊ូ​ក្រែប​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​អស់ទាំង​ស្រុង ហើយ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយចំនួន​ប៉ុណ្ណោះ​។​

​ហេតុការណ៍​អគ្គិភ័យ​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ ត្រង់ចំណុច​រោងចក្រ​មុំ ពេជ្រ កែច្នៃ​ជ័រកៅស៊ូ​សន្លឹក ស្ថិតនៅ​ក្នុងភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បណ្តាលមកពី​ជ័រកៅស៊ូ​សន្លឹក ដែល​នៅក្នុង​ឡ​ចំហុយ​នោះ បាន​ធ្លាក់​ចូលក្នុង​រុន​ហឺយ​ទើប​បង្ក​មាន​អគ្គិភ័យ​នេះ បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​។​

​មន្ត្រីនគរបាល​បាន​បន្តថា ក្នុងនោះដែរ​ខូចខាត​សម្ភារ​:​រួមមាន​÷ ជ័រកៅស៊ូ​សន្លឹក​៦ រ៉ៃ ​ឡ​ចំហុយ​ជ័រកៅស៊ូ ១និង​ដំបូល​ដែក​ឡ​ចំហុយ​ជ័រកៅស៊ូ ត្រូវបាន​ខូចខាត​ដោយ​អណ្តាតភ្លើង​ស្ទើ​អស់ទាំង​ស្រុង​ផងដែរ​។​

​ក្រោយពី​មាន​អគ្គិភ័យ​បានកើត​ឡើង​ភ្លាម កម្លាំង​អធិការនគរបាល​ស្រុក​បរ​កែវ​បាន​បញ្ជូន​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​កន្លែងកើតហេតុ​ហើយ​បាន​ប្រើប្រាស់​ទឹក​ចំនួន​២​រថយន្ត​ដើម្បី​ជួយ​អន្តរាគមន៍​និង​ពន្លត់​ទាន់ពេលវេលា​មិន​រាលដាល​ឆេះ​បន្តទៅ​ទៀតឡើយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130