ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​

​ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ពុធ​១១​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកា​សលោក ម៉ែន ចាន់​រ៉ា អភិបាលរងក្រុង​បាវិត ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ជំនួស​លោក លឹម សៀង​ហេង ដែល​ត្រូវ​ផ្លាស់ប្តូរ​ឲ្យ​ទៅ​បំរើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។​

ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំងបី លោក​អភិបាលក្រុង​បាវិត លោកនាយ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ លោក​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ លោក លោកស្រី មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​
​ក្នុងឱកាស​នោះ​លោក ហែម ពិសិដ្ឋ មានប្រសាសន៍​ផ្ដាំផ្ញើ ដល់​លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​កងកម្លាំង មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នូវ​កិច្ចការ សំខាន់ៗ​មួយចំនួន ដូចជា​៖

១- ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ការបំពេញ​ការងា​រ ។​

២- ត្រូវ យកចិត្តទុកដាក់ អនុវត្ត តួនាទី​ភារកិច្ច​ឲ្យ​បាន ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​
៣- ត្រូវខិតខំ លើកកម្ពស់ ប្រសិទ្ធភាព​ការងារ ការគោរព ច្បាប់ គោលការណ៍ នានា និង​ពង្រឹង​របៀប របប ធ្វើការ តាម តួនាទី ភារកិច្ច របស់ ខ្លួន ដោយ​ឈរលើ គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​” ។​
៤- ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ ។​
៥- ត្រូវ​ចៀសវាង និង នៅ ឲ្យ ឆ្ងាយ ពី អំពើពុករលួយ ។​
៦-​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​សកម្មភាព​ដែល​បង្ក​ការលំបាក​ដល់​អ្នក​ឆ្លងកាត់ ។​
៧-​ត្រូវ​ចូលរួម​បង្កើន​ការសហការ​ក្នុងចំណោម​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ក៏ដូចជា​សមត្ថកិច្ច​ព្រំដែន​នៃ​ប្រទេសជិតខាង ក្នុងការ ថែរក្សា ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ព្រំដែន បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នានា ជាពិសេស​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន បទល្មើស​សេដ្ឋកិច្ច ការជួញដូរ​មនុស្ស និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ការនាំ​ចូល​នូវ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព ការ​លួច​ជ្រៀតចូល នៃ ជនបរទេស​អន្តោ​-​ប្រវេសន៍ ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​ឱយបាន​តឹងរឹង​បំផុត​៕​ដោយ គឹម សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130