ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តួ​ក​គី ដាក់ពង្រាយ​រថក្រោះ​បន្ថែម ទៅកាន់​តំបន់​ក្បែរ​ព្រំដែន​ស៊ី​រី​

​តួ​ក​គី ៖ តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានដាក់​ពង្រាយ​ក្បួន​រថយន្ត​ដឹក​រថក្រោះ​បន្ថែមទៀត​ឆ្ពោះទៅ​ព្រំដែន​ស៊ី​រី បន្ទាប់ពី​បញ្ចប់​ការត្រៀម​លក្ខណៈ សម្រាប់​ការ​រុញច្រាន​យោធា​ឲ្យ​ចូលទៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី ខណៈ​ទាហាន​ត្រូវបាន​ដឹក​តាម​រថយន្តក្រុង​។​

​តួ​ក​គី​និយាយថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ឆ្ពោះទៅកាន់​ភាគ​ឦសាន​នៃ​ប្រទេស​ស៊ី​រី ឥឡូវនេះ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដកទ័ព​ចេញពី​ព្រំដែន​ប្រទេស​តួ​ក​គី និង​ស៊ី​រី នៅក្នុង​ការផ្លាស់ប្តូរ គោលនយោបាយ ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ហើយ​តួ​ក​គី​បាន​រិះគន់​យ៉ាងខ្លាំង នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ជាការ​ក្បត់​សម្ព័ន្ធមិត្ត​របស់​អាមេរិក គឺ​ពួក​ឃឺ​ដ​។​

​សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក​នឹង​ទុកឱ្យ​កងកម្លាំង​ដឹកនាំ​ដោយ​ឃឺ​ដដែល​ចងសម្ព័ន្ធ​ភាពជា​យូរ​មកហើយ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ងាយ​រងគ្រោះ​ក្នុងការ​វាយប្រហារ ដោយ​កងកម្លាំងប្រដាប់អាវុធ​តួ​ក​គី​។ ដោយ​ដាក់ឈ្មោះ​ពួកគេ​ថា ជា​ភេរ​វករ ដោយសារតែ​ពួកគេ​មាន​ទំនាក់ទំនង ជាមួយ​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ ដែល​បះបោរ នៅក្នុង​ប្រទេស​តួ​ក​គី​។​

​យ៉ាងណា​ម៉ិ​ញ​លោក Trump បដិសេធថា ជនជាតិ​ឃឺ​ដ ត្រូវបាន​បោះបង់ចោល ដោយ​ការដកថយ របស់​សហរដ្ឋអាមេរិក និង​សរសើរ​ប្រទេស​តួ​ក​គី ជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​សម្ព័ន្ធមិត្ត របស់​ណា​តូ​។ លោក​ត្រាំ បាន​បន្ថយ​ពាក្យសំដី​គំរោះគំរើយ របស់លោក បន្ទាប់ពី​ធ្លាប់ធ្វើ​ទៅលើ​កាន់​ទីក្រុង​អង់កា​រ៉ា ហើយ​នេះ ជា​ឥរិយាបថ បែប​ខ្ទប់​ដង្ហើម ប្រទេស​ស៊ី​រី​ទៅវិញ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130