ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UN អាច​នឹង​គ្មាន​លុយ​​បើកប្រាក់​ខែ​ឱ្យ​មន្ត្រី​នៅ​ខែក្រោយ

​យូ​អិន ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ថា UN អាច​នឹង​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​បើកប្រាក់​ខែ​ឱ្យ​មន្ត្រី​នៅ​ខែក្រោយ ប្រសិនបើ​រដ្ឋ​សមាជិក​ដែល​ជំពាក់​នៅតែ​មិន​ព្រម​សងលុយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera​។​

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខែ​នេះ យើង​នឹង​ឈានដល់​កម្រិត​ឱនភាព​ដ៏​ជ្រៅ​បំផុត​។ យើង​កំពុង​រង​ហានិភ័យ​នៅពេល​ចូលដល់​ខែ​វិ​ចិ្ឆ​កា ដោយ​គ្មាន​សាច់ប្រាក់​គ្រប់គ្រាន់ ក្នុងការ​រ៉ាប់រង​ការចំណាយ​លើ​ប្រាក់ខែ​។ ការងារ និង​កំណែទម្រង់​របស់​យើង ស្ថិតក្នុង​ភាពគ្រោះថ្នាក់​ហើយ​»​។​

​សូមជម្រាបថា អាមេរិក គឺជា​អ្នកចូលរួម​វិភាគទាន UN ដ៏​ធំ​បំផុត ប្រមាណ​២២% នៃ​ថវិកា​ជាង​៣,៣​ពាន់​លាន​ដុល្លារ ប្រចាំឆ្នាំ​២០១៩​។ ប៉ុន្តែ​អាមេរិក​បាន​ជំពាក់​៣៨១​លាន​ដុល្លារ (​ថវិកា​ទៀងទាត់​អាទិភាព​) និង​ជំពាក់​៦៧៤​លាន​ដុល្លារ (​ថវិកា​ទៀងទាត់​ប្រចាំឆ្នាំ​២០១៩)​។​

​អ្នកនាំពាក្យ UN លោក Stephane Dujarric បានឱ្យដឹងថា រហូតមកដល់​ពេលនេះ ប្រទេស​ចំនួន​១២៩​ហើយ ក្នុងចំណោម ១៩៣​ប្រទេស​ដែលជា​រដ្ឋ​សមាជិក បាន​បង់​វិភាគទាន​នេះ គិត​ជា​ទឹកប្រាក់​សរុប ២​ពាន់​លាន​ដុល្លារ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130