ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​លាក់ទុក​ឈើ​ខុសច្បាប់​បានចំនួន​៨២​ដុំ​នៅ​ស្រុក​កែវ​សីមា​

​ខេត្តមណ្ឌលគិរី ៖ ទីតាំង​លាក់​ស្តុក​ឈើ​ប្រណីត​មួយកន្លែង​ត្រូវបាន​កម្លាំង​សម​ត្ង​កិច្ច​ចម្រុះ​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​១​និង​៥៩​នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ក្នុងនោះដែរ​ដោយមាន​ការសម្របសម្រួល​ពី​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ខណ​:​នោះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​ស្នាក់ការ​លេខ​៧៦១​ចំនួន​៤​នាក់ សហការ​ជាមួយ​កម្លាំងចម្រុះ​របស់​គណៈបញ្ជាការ​ឯក​ស្រុក​កែវ​សីមា និង​កម្លាំង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​។​

​បាន​ឆែកឆេ​ផ្ទះ​ឈ្មោះ ទឹម តា​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅ​ចំណុច​(UTM07063651338116)​ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ខុម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​ហើយ​បាន​ឃាត់ខ្លួន នឹង​រឹបអូស​ឈើ​ប្រភេទ​ឈើ​ប្រណីត​ចម្រុះ​លេខ​១​ចំនួន ៨២​ដ​។​

​បច្ចុប្បន្ន វត្ថុតាង​បាន​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​កែវ​សីមា ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​ព្រៃឈើ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130