ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

​ភ្នំពេញ ៖ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ត្រង់ចំណុច​ផ្ទះ​លេខ ២៧ ផ្លូវលំ ក្រុមទី ៣៥ ស្ថិត​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៥ និង ១៥​នាទី ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់ផ្ទះ​ឈ្មោះ ង្វៀង យ៉ាំង​ឌាំ​ង ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ វៀតណាម​។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែ​ក្រោម ដើម្បី​ចាត់ការ​តាម​នីតិវីធី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130