ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្អើល​ពេញ​ខេត្តកោះកុង ករណី​សមត្ថកិច្ច​ចាប់​ជនជាតិខ្មែរ​ម្នាក់ ចោទ​ពីបទ​ប្រើប្រាស់​ឯកសារ​ជនជាតិខ្មែរ​ខុសច្បាប់​

​ខេត្តកោះកុង ៖ នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍ ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចាប់ខ្លួន ជនជាតិខ្មែរ​ម្នាក់ ដែលមាន​ទីកន្លែង​កំណើត​និង​រស់នៅ​រហូតដល់​បច្ចុប្បន្ន ក្នុងភូមិ​នាង​កុក​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយ​ពុំមាន​ដីកាចាប់ខ្លួន​ឬ ក៏បាន​ជូនដំណឹង​ឲ្យ​សា​ម៉ី​ជន​ជាមុន​នោះឡើយ ដែល​ធ្វើ​ឲ្យ​មានកា​ភ្ញាក់​ផ្ងើ​ល​ដល់​ប្រជាពលរដ្ឋ និង​មាន​រិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ ណាក់ លុង ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៥៨​ឆ្នាំ ទីលំនៅ​ភូមិ​នាង​កុក​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ចាប់ខ្លួន ឈ្មោះ ណាក់ លុង នៅ​គេហដ្ឋាន​របស់គាត់​តែម្ដង ដោយ​ចោទថា​ប្រើប្រាស់​ឯកសារ​ជនជាតិខ្មែរ​ខុសច្បាប់ ហើយ​បាន​នាំខ្លួន​លោក យកទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​ខេត្តកោះកុង​មួយ​យប់ លុះដល់​ព្រឹក​ថ្ងៃទី​១៩ ខែ​ក​ញ្ញ ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ភ្នំពេញ​តែម្ដង​។ ប៉ុន្តែ​គេ​មិនដឹងថា យកទៅ​ទីណា​នោះឡើយ​។​

​តាម​នគរបាល​ខេត្តកោះកុង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ដែ​លោ​ចុះមក​ចាប់ខ្លួន​ឈ្មោះ ណាក់ លុង រហូតដល់​ខេត្តកោះកុង​នេះ ដឹកនាំ​ដោយ​លោក នៅ លក្ខិណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ​ពុំមាន​ដីកានាំខ្លួន​របស់​តុលាការ​ឬ​ដីកាចាប់ខ្លួន​របស់​សម​ត្ថ​កិច្ច​ស្ថាប័ន​ណាមួយ​ឡើយ និយាយ​រួម​គឺ​គេ​ចាប់​ឆៅៗ​តែម្ដង​ដោយ​គ្រាន់តែ​ប្រាប់ថា​ពាក់ព័ន្ធ​ប្រើប្រាស់​ឯកសា​ជនជាតិខ្មែ​រ​ខុសច្បាប់​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នាង​កុក​និង​អ្នក​ដែល​ស្គាល់​ជិតស្និទ​ជាមួយ​ឈ្មោះ ណាក់ លុង បាន​ឲ្យ​ដឹងថា គាត់​គឺ​ជនជាតិខ្មែរ​ពិតប្រាកដ​ដោយសារ​គាត់​កើត​និង​រស់នៅ​ជា​រៀង​រហូតមក​សព្វថ្ងៃ​ក្នុង​ភួ​មិនា​ង​កុក​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង ។​ទន្ទឹមនឹងនោះ​គ្រួសារ​គាត់​និង​រូបគាត់​មាន​ឯកសារ​ស្រប​ច្បា​ច់​ដែល​ចេញ​ដោយ​អាជ្ញាធរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថែមទៀត ដូចជា សៀវភៅ​គ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ រួមទាំង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត​ដែល​បញ្ជាក់ថា គាត់​ជនជាតិខ្មែ​រ​ពិតប្រាកដ​។​

​សូមជម្រាបថា យោងតាម​សំបុត្រកំណើត​ចេញ​ដោយ​មេឃុំ​ប៉ាក់​ខ្លង​ចុះ​ថ្ងៃទី​០៨​ខែមិថុនា​ឆ្នាំ​២០០៥ គាត់​ឈ្មោះ ណាក់ លុង សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​១៩៦១​នៅ​ភូមិ​នាង​កុក​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​។ ឪពុក​ឈ្មោះ សាំ លួ​យ ទីកន្លែង​កំណើត​ភួ​មិនា​ង​កុក​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង ម្តាយ​ឈ្មោះ ណាក់ នា ទីកន្លែង​កំណើត​ភូមិ​ថ្មី ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​

​តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ ដែល​ផ្ដល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ឈ្មោះ ណាក់ លុង នោះ​គឺ​ផ្ដើមចេញពី​ទំនាស់​ដណ្ដើម​ទ្រព្យសម្បត្តិ​ក្នុង​ក្រុមគ្រួសារ​របស់លោក ខណៈដែល​ទាំ​នា​ស់​ដ៏​ស្រួចស្រាល់​នោះ​កំពុង​ស្ថិតក្នុង​ដៃ​តុ​លាការ ហើយ​ភាគី​លោក ណាក់ លុង មានប្រៀប​ជាង​ភាគី​ម្ខាង​ទៀត​។​ដូច្នេះ​ការចាប់ខ្លួន​នោះ​អាច​មិនមែនជា ការពាក់ព័ន្ធ​នឹង​កា​ប្រើប្រាស់​ឯកសារ​ជនជាតិខ្មែរ​នោះឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ភ្នំពេញ​ថ្មី មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក នៅ លក្ខិណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នី​ឡើយ​ទេ ដោយសារ​ទូរស័ព្ទ​មិនអាច​ទាក់​ទង់​បាន​។​ប៉ុន្តែ​នឹង​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ជា​បន្តបន្ទាប់​ទៀត​៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130