ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​ក្របី​វ័ធ​នៅ​ស្រុក​វើ​ន​សៃ​

​ខេត្តរតនគិរី ៖ យុវជន​ម្នាក់ ត្រូវបាន​សត្វ​ក្របី​វ័ធ ខណ​:​កំពុងតែ​ដឹក​ឆ្លងទន្លេ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។​ហេតុការណ៍​ក្របី​វ័ធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ នៅត្រង់ចំណុច​កំពង់ចម្លង​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ខាំ បាន​វែ​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​កាចក់ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​រងរបួស​ធ្ងន់​៣​កន្លែង​ត្រង់​ភ្លៅ​ម្ខាង និង​ត្រង់​ពោះ​ផងដែរ​។​

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ដឹកជញ្ជូន​ទៅ​ស​ង្គោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​ដើម្បី​ព្យាបាល​របួស​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130