ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ភរិយា​លោក​ចៅសង្កាត់រង​ព្រែក​ឫស្សី​ត្រូវ​រថយន្តបុក​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ កាល​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​រថយន្ត​កុងតឺន័រ​បែក​កង់ បណ្ដាល​ឲ្យ​រេ​ចង្កូត​ឡើង​សួន​រួច​ជ្រុល​ទៅបុក ម៉ូតូ​១​គ្រឿង កំពុងធ្វើដំណើរ រងរបួស​ធ្ងន់​រួច​បន្ត​ទៅបុក​គំនរ​ថ្ម និង​ខ្សាច់​នៅ​ចិញ្ចើមផ្លូវ​កល់ ជាប់​ទៅមុខ​លែងរួច​បង្ក​ការកកស្ទះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៥០​ម៉ែត្រ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ណាត សុ​ភី អាយុ ៥៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ រងរបួស​បាក់ដៃ​ឆ្វេង (​ជា​ប្រពន្ធ​លោក ជា សាវ៉ន ចៅសង្កាត់រង​ព្រែក​ឫស្សី​) ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130