ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​ករណី​គ្រោះថ្នាក់​ចរាចរនៅ​ក្រុង​សំរោង​

​ឧ​ត្ត​រ​មានជ័យ ៖ មនុស្ស​ម្នាក់​ស្លាប់ ខណដែល​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង ១៩​និង​១០​នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​គោក​ភ្លុក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​រួមមាន​៖១/​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យួន ឡេង ភេទ​ស្រី អាយុ ២៣​ឆ្នាំ (​របួស​ស​ធ្ងន់​) មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ការ​ស៊ី​ណូ មិន​មួក​សុ​វត្តិភាព រស់នៅ​ភូមិ​អួរ​អង្រែ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម C125 ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ 1D-1606 បើកបរ​ពី​លិច ទៅ​កើត អ្នករួមដំណើ​ឈ្មោះ ទិ​ត្យ សុ​ខេង ភេទ​ស្រី អាយុ ២០​ឆ្នាំ (​មិន​ពាក់មួក​សុ​វត្តិភាព​) រស់នៅក្នុង​ភូមិ​ទួល​ដា​លា ឃុំ​ត្រពាំង​ប្រី​យ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្លាប់​។​
២/​អ្នកបើកបរ​ម៉ូតូ​ស្គុ​ប​ពី​ឈ្មោះ ហាន កៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ត្រាវ ឃុំ​ត្រពាំង​ត្រាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសធ្ងន់​បាក់ជើង​ជើងឆ្វេង​)​។​
​អ្នកបើករថយន្ត​ធំ​ឈ្មោះ ពៅ ភ័ស្ស ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​អ្នក​បើកឡាន រស់នៅក្នុង​ភូមិគរ ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើក​ថ​យន្ត​ម៉ាក​ពុ​យ​សូ ពណ៌​ប្រផេះ ផលិត​ឆ្នាំ​២០០១ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-7512 (​ក្បាល​) កំពង់ចាម 4A-0547(​កន្ទុយ​)​។​

​មូលហេតុ​៖ ម៉ូតូ​ហុងដា​ឌ្រី​ម​ឡើង​វ៉ា​រថយន្ត​ធំ​ទៅបុក​ជាមួយ​ម៉ូតូ​ស្គុ​ប​ពី មកពី​ទិស​ផ្ទុយ​ខ្ទាត​អ្នករួមដំណើរ​ចូល​ក្រោម​កង​រថយន្ត​ខាងក្រោយ​ប៉ែក​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130