ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាគារ​កាស៊ីណូ​សង់​រំលោភ​ដី​ឆ្នេរ​កោះរ៉ុង​មិនទាន់​រុះរើ​សំណង់​

​ខេត្ត​ព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ​កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ បាន​បង្ខំ​ឲ្យ​ម្ចាស់​កាស៊ីណូ​ជីន​ទីង ដែល​សង់​រំលោភ​ដី​ឆ្នេរ​កោះរ៉ុង​នោះ​ឲ្យ​រុះរើ​សំណង់​នោះ ជាបន្ទាន់​ក្រោយ​អាជ្ញាធរ​រកឃើញ ថា អាគារ​នោះបាន​សង់​រំលោភ​ដី​សាធារណ​ដែល​បង្ក ផលប៉ះពាល់​ដល់​បរិស្ថាន​និង​បើក​អាជីវ កម្ម​ហួស​សុពលភាព ។​

​លោក ងួន ប៊ុន​ថុល តាម​អភិបាលក្រុង​កោះរ៉ុង ឲ្យ​ដឹងថា ម្ចាស់​សំណង់​អាគារ​កាស៊ីណូ​ឈ្មោះ ជីន ទីង បានស្នើ​សុំ​ពន្យា​ពេល​រុះរើ​សំណង់​អាគារ​កាស៊ីណូ ដែល​ត្រូវបាន​ចោទប្រកាន់ថា​សាងសង់​រំលោភ​លើដី​ឆ្នេរសមុទ្រ នៅ​កោះរ៉ុង​សន្លឹម រហូតដល់​សំណង់​កាស៊ីណូ​ថ្មី​ត្រូវបាន​សាងសង់​រួចរាល់​។​

​ពាក់ព័ន្ធ​ករណីនេះ Facebook របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​បង្ហោះ​លិខិត​ជូនដំណឹង​មួយ​ជូនទៅ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​០៤ តុលា ២០១៩ ដោយ លោក ងួន ប៊ុន​ថុល ឱ្យដឹងថា សំណើ​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ម្ចាស់ កាស៊ីណូ ដើម្បី​រក្សាទុក​សម្ភារ​ក្នុង​អាគារ​បណ្តោះអាសន្ន រង់ចាំ​ការសាងសង់​អាគារ​នៅ ទីតាំង​ថ្មី​រួចរាល់ ទើប​រើ​សម្ភារ​ទាំងអស់​ទៅ​ដា​ក់នៅ​ទីនោះ​។​

​តាម​លិខិត​ដដែល​នោះបាន​បញ្ជាក់​បន្ថែមថា បន្ទាប់ពី​ផ្ទេរ​សម្ភារ​ទៅកាន់​អាគារ​កាស៊ីណូ​ថ្មី ខាង​ក្រុមហ៊ុន​នឹងធ្វើ​ការរុះរើ​សំណង់​អាគារ​ចាស់​ដោយ​ខ្លួនឯង​។ ទោះយ៉ាងណា លោក ងួន ប៊ុន​ថុល ជូនដំណឹង​នៅក្នុង​លិខិត​នោះ​ថា សម្រាប់​អាគារ​ថ្មី ក្រុមហ៊ុន​កំពុង​ស្នើសុំ​គោល ការណ៍​ពី​ខាង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​សាងសង់ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130