ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រន្ទះបាញ់​បុរស​ពីរ​នាក់​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ស្វាយទាប​

​ស្វាយរៀង ៖ ពិតជា​រឿង​គួរ​ឲ្យ​ស​ង្វែ​ក​ណាស់​បុរស​ពីរ​នាក់​បាន​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​ដោយសារ​អំណាច​រន្ទះបាញ់​អប្រិយ​ប្រល័យ​ជីវិត​ស្រស់ៗ​ខ​ណះ​មេឃ​កំពុង​ភ្លៀង​ស្រិចៗ​បាននាំគ្នា​ទៅ​ដាក់​ម៉​ង​យក​ត្រី​។​

​ករណី​រន្ទះបាញ់​ដ៏​កំណាច​នេះ​បាន​កើតឡើង​នៅ​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​វាលស្រែ​ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគី​សោម ស្រុក​ស្វាយទាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ការ​នេះ​ឡើង​មាន​បុរស​ពីរបាន នាំគ្នា​ទៅ​ដាក់​ម៉​ង​យក​ត្រី​នៅ​ចំណុច​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។​ស្របពេលនោះ​មាន​ភ្លៀង​ស្រិចៗ​ស្រាប់​តែមាន​ផ្គរ រន្ទះ ផ្លេកបន្ទោ​ល​ឆ្វេ​ច​ឆ្វាច​ពេញ​ផ្ទៃមេឃ ខ​ណះ​នោះ​រន្ទះបាញ់​ដ៏​កំណាច​បាន​ប្រហារជីវិត​បុរស​ម្នាក់​ភ្លាមៗ​និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅ​កណ្ដាល​វាលស្រែ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​១​នាក់​ត្រូវបាន​អ្នកភូមិ​ជួយសង្គ្រោះ​ដោយបាន​វះ​ទ្រូង​សត្វ​ទា​រកា​ប៉ា​សម្រក់​ឈាម​ដាក់​ទ្រូង​ជនរងគ្រោះ​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​បន្ទាន់​។​

​សមត្ថកិច្ច​បាន​បន្តថា​ជនរងគ្រោះ​ទី​១,​ឈ្មោះ ឡាយ សុភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ (​ស្លាប់​)​និង​២,​ឈ្មោះ ច​ន ធៅ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស (​របួសធ្ងន់​)​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​មូលហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ទៅ​ដាក់​ម៉​ង​៕

​គឹម​សេង​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130