ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់ ជិះ​ម៉ូតូ​មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ទៀត​របួសធ្ងន់​ស្រាល​៣​នាក់​

​ខេត្តរតនគិរី ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណ​:​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ អ៊ុត ពេ​វ លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​អូរ​កាន ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​បង្ក​ឈ្មោះ ឈូក រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួស​ស្រាល ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BY-4689​។​
​អ្នករួមដំណើរ​ឈ្មោះ អ៊ុត សាវ៉ន ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ កសិករ បាន​រងរបួស​ធ្ងន់ បាក់​កដៃ​ខាងស្តាំ និង​ចុក​ដើមទ្រូង អ្នក​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ ជា ថន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​រងរបួស​ធ្ងន់ ចុក​ដើមទ្រូង​ខ្លាំង ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2018 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1E-8987​។​

​មន្ត្រីនគរបាល​បាន​បន្តថា មុនពេល​កើតហេតុ ខណៈ​ម៉ូតូ​ឆ្លាម​បើកបរ​ចេញពីផ្ទះ​មកលើ​ផ្លូវលំ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន​ស្របពេល​ម៉ូតូ​ជនរងគ្រោះ​មកដល់​ក៏​បុក​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​ត្រូវបាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​អ្នករងរបួស​ធ្ងន់​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។​

​មធ្យោបាយ​ទាំង​២​គ្រឿង សមត្ថកិច្ច​មូលដ្ឋាន​បាន​រឹបអូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេ​ើ​ក្រោយ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130