ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តើ​សម្តេចហ៊ុន សែន នឹងមាន​សារ​នយោបាយ​ថ្មី​ដែរ​ទេ​នៅ​ថ្ងៃស្អែក?​

​ភ្នំពេញ ៖ តាម​កម្មវិធី​នា​ថ្ងៃ​អង្គា​រ៍​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ជាង​៤​ពាន់​នាក់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ខណដែល​ពិធី​នោះ​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​អ្នកវិភាគ​នយោបាយ​រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​រង់ចាំ​មើលថា តើ​សម្តេច ហ៊ុន សែន នឹង​មានការ​ថ្លែង​សារ​ថ្មីៗ ទាក់ទង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ដែរឬទេ​? ។​

​សូមជម្រាបថា និស្សិត ៤,០៣៨​នាក់​ក្នុងនោះ​នារី ១,៣៤៤​នាក់ ដែល​បា​នប​ពា្ច​ប់​ការសិក្សា នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ ដល់​ឆ្នាំ​សិក្សា ២០១៨-២០១៩ រួមមាន​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ផងដែរ​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ចំនួន ១៦៩​នាក់ នារី ៦២​នាក់​ផងដែរ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130