ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជិះ​ម៉ូតូ​វ៉ា​ជែង​ទាក់​ដៃចង្កូត​ដួល​ចូល​រថយន្ត​កុងតឺន័រ​ស្លាប់ម្នាក់

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​វ៉ា​ជែង​រថយន្ត​ពីរ​គ្រឿង បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​យឿ​ត្រី សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ស្រី ភ័​ត្រា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ស្បែក នៅ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ និង​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BA-6930 ជិះ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ខណ​:​មកដល់​ហេតុ​ខាងលើ បាន​ជិះ​វ៉ា​រថយន្ត​ពីរ​គ្រឿង បណ្ដាល​ឲ្យ​ម៉ូតូ​បាន​ទាក់​ដៃចង្កូត​ចូល​រថយន្ត​កុងតឺន័រ​កិន​ដាច់​ជា ២​កំណាត់​ស្លាប់​គួរ​ឲ្យ​អ​ណោ​ច​អធម៌​។ ចំណែក រថយន្ត​កុងតឺន័រ​បង្ក​ព្យាយាម​បើក​រត់​បាត់ស្រមោល ៕

 

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130