ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

AFC U-19 ៖ ថៃ និង​ម៉ាឡេស៊ី ​ស៊ុត​ដៃគូ​រហូតដល់​៣២​គ្រាប់

​កីឡា ៖ ការប្រកួត​ជម្រុះ AFC U-19 Championship 2020 Qualifiers, ពូ​ល G កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​ជាតិ ក្រុម​ជម្រើសជាតិ​ថៃ​ក្រោម​អាយុ​១៩​ឆ្នាំ និង​U19 ម៉ាឡេស៊ី បាន​ទម្លុះ​សំណាញ់​គូប្រជែង​រហូត​ទៅដល់​៣២​គ្រាប់​។​

​ក្នុងជំនួប​នោះ U19 ថៃ បាន​បំបាក់​កោះ​ម៉ា​រី​ណា​ខាងជើង ដោយ​លទ្ធផល ២១-០ ខណៈ​ម៉ាឡេស៊ី លត់ ក្រុម​ព្រុយ​ណេ ដោយ​លទ្ធផល ១១-០​។​

​សូមជម្រាបថា ថៃ និង ម៉ាឡេស៊ី ឆ្លងកាត់​២​ប្រកួត​មាន​៦​ពិន្ទុ​ដូចគ្នា តែ​ថៃ​ឈរ​នៅ​កំពូល​តារាង​ពូ​ល G បណ្ដោះអាសន្ន ដោយសារ​ចំណេញ​គ្រាប​រហូតដល់​៣០​គ្រាប់ ខណៈ​ម៉ាឡេស៊ី មាន​គ្រាប់​បាល​១២​គ្រាប់​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130