ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កុំ​ភ្លេច​គាំទ្រ​ទាំងអស់គ្នា​ល្ងាច​នេះ​! U19 កម្ពុជា ប៉ះ​គូ​សងសឹក​ថៃ​

​កីឡា ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ នឹងត្រូវ​តតាំង​ជាមួយ ក្រុម​U19 ថៃ សម្រាប់​វគ្គ​ជម្រុះ AFC U-19 Championship 2020 Qualifiers, ពូ​ល G ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅវេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

គួរ​រំលឹកថា​ក្នុង​ពានរង្វាន់ AFF U18 កន្លងទៅ ក្រុម​ថៃ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កម្ពុជា នៅ​ទឹកដី​វៀតណាម​យ៉ាង​ភ្ញាក់ផ្អើល​ដោយ​លទ្ធផល ៤-៣​។​ដូច្នេះ​យើង​រងចាំ​មើល​ទាំងអស់គ្នា​ថា​តើ កម្ពុជា អាច​រក្សា​ប្រវត្តិសាស្ត្រ​នេះ​បាន​ដែល​ឬទេ​?

​សូមជម្រាបថា កម្ពុជា ឆ្លងកាត់​២​ប្រកួត​មាន​៣​ពិន្ទុ ក្រោយ​ឈ្នះ​កោះ​ម៉ា​រី​ណា​ខាងជើង ៩-០ និង​ចាញ​ម៉ាឡេស៊ី ៥-៤ ខណៈ​ថៃ ឆ្លងកាត់​២​ប្រកួត​ដូចគ្នា​មាន​៦​ពិន្ទុ ក្រោយ​ឈ្នះ​ព្រុយ​ណេ ៩-០ និង​កោះ​ម៉ា​រី​ណា​ខាងជើង ២១-០ ស្របពេល​គ្រាប់​បាល់​ចំណេញ​៣០​គ្រាប់​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130