ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្លូវការ ៖ សាកសព​មនុស្ស​៣៩​នាក់​ក្នុង​ទូរ​កុងតឺន័រ​នៅ​អង់គ្លេស​គឺ​ជនជាតិ​វៀតណាម​ទាំងអស់​

​អង់គ្លេស ៖ សាកសព​មនុស្ស​ចំនួន ៣៩​នាក់​ដែល​ត្រូវគេ​រកឃើញ​នៅក្នុង​ទូ​កុងតឺន័រ​នៅ​អង់គ្លេស កាលពី​ខែ​មុន ត្រូវបាន​អាជ្ញាធរ​អង់គ្លេស​បញ្ជាក់​អត្តសញ្ញាណ​ជា​ផ្លូវការ​ថា ពួកគេ​ជា​ជនជាតិ​វៀតណាម​ទាំងអស់​។​នេះ​បើ​យោ​តាម​ប្រភពពី BBC ។

​ប៉ូលីស​ក្នុង​តំបន់ Essex ដែលជា​កន្លែងកើតហេតុ បានធ្វើ​កិច្ចការ​ជាមួយនឹង​មន្ត្រី​វៀតណាម ដើម្បី​កំណត់​អត្ត​សញ្ញា​សាកសព​បុរស ៣១​នាក់ និង​ស្ត្រី ៨​នាក់​។ សាកសព​ពួកគេ​ត្រូវបាន​អាជ្ញាធរ​អង់គ្លេស រកឃើញ​កាលពី​ថ្ងៃទី ២៣ ខែតុលា​កន្លងទៅនេះ​។​

​អាជ្ញាធរ​អង់គ្លេស​បាន​ឲ្យ​ដឹងថា ពួកគេ​ចង់​ផ្តល់​ពេលវេលា​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​ទទួលយក​ព័ត៌មាន មុនពេល​ពួកគេ​បង្ហាញ​ឈ្មោះ​នៃ​ជនរងគ្រោះ​ទាំងអស់​ជា​សាធារណៈ​។​​ប៉ូលិស​បាន​បញ្ជាក់ថា ជនរងគ្រោះ​គឺ​មកពី​ខេត្ត Haiphong, Hai Duong, Nghe An, Ha Tinh, Quang Binh and Hue នៃ​ប្រទេស​វៀតណាម​។

​សូមបញ្ជាក់ថា ក្រោយពេល​ប្រទះឃើញ​សាកសព​មនុស្ស​ជាច្រើន ប៉ូលីស​អង់គ្លេស​បាន​ចាប់ខ្លួន​អ្នកបើក និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេងទៀត​ពីបទ​ឧក្រិដ្ឋ​កម្មនេះ​ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130