ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលក្រុង​បាវិត​គាំទ្រ​ប្រជាពលរដ្ឋ​ដាក់​បារាស់​បិទផ្លូវ​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​៦​គីឡូម៉ែត្រ​នៅ​ក្រុង​បាវិត​

ស្វាយរៀង ៖ អភិបាលក្រុង​បាវិត​លោក លឹម សៀង​ហេង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ហើយ​បាន​ប្រាប់​ប្រជាពលរដ្ឋ​គណកម្មការ​អាចារ្យវត្ត​តា​ពៅ​រួមទាំង​ព្រះសង្ឃ​អោយ​ដាក់​បារាស់​មួយ​រយះ​ដើម្បី​បិតផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ដី​ធ្វើ​ចរាចរណ៍​បំផ្លាញ​ផ្លូវថ្នល់​និង​ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ដឹក​ដី​បំផ្លាញ​ផ្លូវ​សាធារណ​ជាង​០៦​គីឡូម៉ែត្រ​នៅក្នុង​ភូមិ​ចំនួន​០៤​គឺ​ភូមិ​ប្រសប់​ល​ក្ខ័​ភូមិ​ប្រាសាទ​សង្កាត់​បាទី​និង​ភូមិ​ច្រក​លាវ ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​ដែល​ត្រូវ​រថយន្ត​ដឹក​ដី​ធ្វើ​ចរាចរណ៍​បណ្តាល​ឲ្យ​ខូច​ផ្លូវ​ក្លាយជា​រណ្តៅ​និង​ភក់ល្បាប់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ជាពិសេស​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន​និង​ពេល​មាន​សម​ជិ​ក​គ្រួសារ​មាន​ជម្ងឺ​ឬ​ឆ្លងទន្លេ​នៅ​ពេលយប់​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ជី​ក​ដឹក​ដឹក​ដី​ចូលមក​ដោះ​ជាមួយ​រដ្ឋបាល​ក្រុង​បាវិត​សិន​។​

លោក​បាន​បន្តថា លុះត្រា​ណា​ខាង​ក្រុម​អ្នករកស៊ី​ដឹក​ដី​ធ្វើ​កិច្ច​សន្យាថា នឹងធ្វើ​ផ្លូវ​អោយបាន​ស្អាត​ឡើងវិញ​ហើយនឹង​ថែទាំ​រហូត​ទើប​អនុញ្ញាតអោយ​ធ្វើ​អាជីវកម្ម​ឡើងវិញ​។​ករណី​មានការ​បិតផ្លូវ​តវា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​២០១៩​នៅត្រង់​ចំណុខ​ខាងមុខ​ក្លោងទ្វា​វត្ត​តា​ពៅ​ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​។​

បើតាម​លោក​អ៊ឹង​អ៊ី​ម​អាយុ​៥៧​ឆ្នាំ​ជា​គណកម្មការ​អាចារ្យវត្ត​តា​ពៅ​ដែលមាន​ទីលំនៅ​ភូមិ​ច្រ​លាវ​សង្កាត់​បាវិត​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​គណកម្មការ​អាចារ្យវត្ត​និង​ព្រះសង្ឃ​បាននាំគ្នា​បិតផ្លូវ​នេះ ដោយមាន​រថយន្ត​ដឹក​ដី​រាប់សិប​គ្រឿង​បាន​ដឹក​ដី​ធ្វើ​ចរាចរណ៍​បណ្តាល​ឲ្យ​ខូច​ផ្លូវ​ប្រវែង​០៦​គីឡូម៉ែត្រ​ក្លាយជា​រណ្តៅ​និង​ល្បាប់រ​អឹ​ល​ខ្លាំង​មិនអាច​ធ្វើដំណើរ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ជា​ពិ​សិស្ស​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន​និង​ពេល​មាន​ក្រុមគ្រួសារ​មាន​ជម្ងឺ​ឬ​ស្ត្រី​ឆ្លងទន្លេ​នៅ​ពេលយប់​ដើម្បី​សង្គ្រោះបន្ទាន់​។​ហើយ​កន្លងមក​ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​ទៅ​លោក​ចៅសង្កាត់​និង​លោក​អភិបាលក្រុង​បាវិត​ឲ្យ​ដោះស្រាយ​តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ​ពួកគាត់​គ្មាន​ជម្រើស​ទើប​នាំគ្នា​មក​ដាក់​បារាស់​បិតផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ដី​បើក​លើផ្លូវ​នេះ​តទៅទៀត​និង​តវា​ដើម្បី​ឲ្យ​អាជ្ញាធរ​ចេញមក​ដោះស្រាយ​។​

ទាក់ទិន​ករណី​បិតផ្លូវ​នេះដែរ​លោក​សាញ់​សាខុន​ចៅសង្កាត់​បាវិត​បាន​ឲ្យ​ដឹងថា ពិតជា​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​មែន​ក៏ប៉ុន្តែ​សង្កាត់​គ្មាន​លទ្ធភាព​ដោះស្រាយ​ក៏​បញ្ជូនទៅ​ឲ្យ​លោក​សេង​សិលា អ​តី​តៈ​អភិបាលក្រុង​បាវិត​ដោះស្រាយ​ក៏ប៉ុន្តែ​ពុំទាន់​ទទួលលទ្ធផល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​។​ចំណែក​លោង​លឹម​សៀង​ហេង​អភិបាលក្រុង​បាវិត​បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ័​ថា លោក​មិន​បានដឹង​ទេ លោក​ទើបតែ​ឡើងកាន់តំណែង​ថ្មី​ដូច្នេះ​ចាំ​លោក​ចុះទៅ​ពិនិត្យមើល​និង​ដោះស្រាយ​។​

​ទាក់ទិន​ករណីនេះ​ដែរ​លោក​ប៉ុក​តក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា មាន​០៣​ក្រុមហ៊ុន​ដែល​ដឹក​ដី​ធ្វើ​ចរាចរណ៍​ឲ្យ​ខូច​ផ្លូវ​០៦​គីឡូម៉ែត្រ​នេះ​ក៏ប៉ុន្តែ​លោក​មិនបាន​ចាំ​ថា​ក្រុមហ៊ុន​អ្វីខ្លះ​ទេ​ដោយ​លោក​នៅតាម​ផ្លូវ​ចាំ​លោក​ទៅ​បើក​បញ្ជី​មើល​សិន​។​ក្នុងនោះ​មាន​ក្រុមហ៊ុន​សេក​ពីរ​កំពុង​ធ្វើ​សកម្មភាព​ជីក​ស្រះ​យក​អាចម៍ដី​ដឹកចេញទៅ​ចាក់​លើក​ជា​ដី​លំនៅឋាន​ឬ​ដី​សាងសង់​នៅ​ក្រុង​បាវិត​។​

​ទាក់ទិន​ករណីនេះ​ដែរ​លោក​ឡុង​ញឿ​ន​មេការ​ក្រុមហ៊ុន​សេក​ពីរបាន​ឆ្លើយ​តាម​ទូរ​សព្ទ័​ថា ក្រុមហ៊ុន​សេក​ពីរបាន​ទិញ​ដី​ទំហំ​១​ហិកតា គឺមាន​អាជ្ញា​ប​ន័​ថ្នាក់​ខេត្ត ហើយ​ការ​ជីកដី​តាម​កំណ​ត់នៃ​ច្បាប់​របស់​ក្រសួង​រ៉ែ​និង​ឋា​ម​ពល គឺ​ទុក​ចំណី​ស្រះ​ជុំវិញ​០៥​ម៉ែត្រ​ជម្រៅ​លោក​មិន​បានដឹង​ទេ​ចាំ​សួរ​ទៅ​ថៅកែរ​។​

​ចំណែក​ប្រជាពលរដ្ឋ​ម្ចាស់​ដីស្រែ​ជាប់​រណ្តៅ​ដី​ក្រុមហ៊ុន​សេក​ពី​បានបង្ហាញ​ការ​ព្រួយ​បារ​ម្មណ៍​ថា ក្រុមហ៊ុន​ជីករណ្តៅ​ដី​គឺ​ទុក​ចំណី​ច្រាំង​រណ្តៅ​ដី​តែ​២​ទៅ​៣​ម៉ែត្រ​ប៉ុណ្ណោះ​ហើយ​ជីក​ជ្រៅ​ដល់​ក្បាល​ប្រែ​ត​ឯណោះ​ហើយ​នៅ​រដូវវស្សា​នេះ​មាន​ភ្លៀង​ធ្លា​ក់បាន​បាក់​ច្រាំង​រណ្តៅ​អស់​១​ម៉ែត្រ​ទៅហើយ​យ៉ាងយូ​២​ឆ្នាំក្រោយ​អាច​បាក់​ដល់​ដីស្រែ​របស់គាត់​មិន​ខាង​សូម​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​ពាក់​ព​ន្ធ័​ចុះទៅពិនិត្យ​ផង​ទាន​។​រហូតដល់​ម៉ោង​១១,៣០​នាទី​លោក​លឹម​សៀង​ហេង អភិបាលក្រុង​បាន​វិត​បាន​ទៅដល់​កន្លែង​ហេតុ​ហើយ​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​និង​គណកម្មការ​អាចារ្យវត្ត​រួមទាំង​ព្រះសង្ឃ​ដាក់​បារាស់​បិតផ្លូវ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី​ចូលខ្លួន​ដោះស្រាយ​នៅ​សាលាក្រុង​បាវិត​៕

​គឹម​ សេង​

 

 

 

 

 

Filed in: Uncategorized, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130