ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​ខេត្តរតនគិរី​ជិត​២​ម៉ឺន​នាក់​

​ខេត្តរតនគិរី ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អក​​អំបុក​រយះពេល​៣​ថ្ងៃ​(១០-១១-១២​វិច្ឆិកា​ឆ្នាំ​២០១៩)​បានបញ្ចប់​ទៅដោយ​ភាពជោគជ័យ និង​ការសប្បាយរីករាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ដោយឡែក​ក្នុង​ថ្ងៃ​​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​ខាងលើនេះ នៃ​ខេត្តរតនគិរី​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ -​អន្តរជាតិ​ចំនួន​១៩,៥៤២​នាក់ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​។

​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា មាន​កត្តា​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អ​ញ្ចើ​ញ​ចូលមក​កំសាន្ដ​នៅក្នុង​ខេត្តរតនគិរី​នា ឱកាស​ពិធីបុណ្យ​ធំៗ ទី​១ កត្តា ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ បាន​ត​ភ្ជាប់​មកកាន់​ខេត្តរតនគិរី មាន​ភាពងាយស្រួល​។ ទី​២ កត្តា​សុខសន្តិភាព បើ​គ្មាន​សុខសន្តិភាព និង​សុវត្ថិភាព​ទេ ប្រាកដ​ណាស់​ថា នឹង​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចង់​ដើរលេង​កំ​សាន​នោះទេ ។ ទី​៣ កត្តាសេដ្ឋកិច្ច បើ​ប្រជាពលរដ្ឋ​គាត់​
​គ្មាន​លុយ​ទេ គឺ​គាត់​មិនអាច​ដើរលេង​បានទេ​។ ទី​៤ កត្តា​ពេលវេលា បើ​គ្មាន​ពេល​ឈប់សម្រាក​រយះពេល​វែង ឫ​រយះពេល​ខ្លី​ណាមួយ​នោះទេ ក៏​ពួកគាត់​មិន​ដើរលេង​ដែរ​។ កត្តា​ទី​៥ សក្តានុពល​ទេសចរណ៍ ខេត្តរតនគិរី មាន​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន​១៤​កន្លែង ជាពិសេស​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម ដែលជា​រមណីយដ្ឋាន​មួយ​មានការ​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តជាតិ ។ លោក​ថា កត្តា​ទាំង​៥​យ៉ាងនេះ បានធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តរតនគិរី មានការ​រីកចម្រើន​គួរ​ឲ្យ​មោទនៈ​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​បានរួម​ចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត តាមរយះ​កំណើន​ភ្ញៀវទេសចរ​មានការ​កើនឡើង​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង​
​រយះពេល​៣​ថ្ងៃ (១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩) នៃ​ការឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​បានមក​កម្សាន្ត​ស​ប្យា​យ​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​មាន​ចំនួន​១៩,៥៤២​នាក់​។​

ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​១៩,២១១​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​៣៣១​នាក់​។ បើ​ប្រៀបធៀប​ទៅនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៨​ភ្ញៀវទេសចរ​សរុប​មានការ​កើនឡើង​៥.៣% ភ្ញៀ​ជាតិ​កើន​៥.៥% និង​ភ្ញៀវ​អន្តរជាតិ​ធ្លាក់ចុះ ៣.៥%​។​

​លោក ង៉ែត ពិ​ទូ បាន​បន្ដទៀតថា ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោក​បាន​ចាត់​ឲ្យ​ក្រុម​
​ការងារ​របស់លោក​ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​មិន​ឲ្យ​មានការ​តំឡើងថ្លៃ​នាឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នោះទេ​។ ប៉ុន្ដែ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា​នៅមាន​សេវាកម្ម ម្ហូបអាហា និង​សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួន​បាន​តំឡើងថ្លៃ​លើស​ការ ក​កំណត់​របស់​មន្ទីរ​បន្ដិច​បន្ដួច​ផងដែរ​។

​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​អ​ញ្ចើ​ញ​ចូលមក​កំសាន្ដ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រត​គិរី រយះពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​សំពះ​​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៩​នេះ មាន​សភាព​ច្រើន​កុះករ ហើយ​ពួកគាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃលែង​នឹង​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជ រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ បាន​នាំមក​នូវ​សន្តិភាព​ជូន​ប្រទេសជាតិ ធ្វើ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130